1- ឈ្មោះនៅលើមេឃ ខ្លួនដេកនៅលើដី សក់នៅឯព្រៃ
អាច់ម៌នៅលើចុងឈើ ។
តើជាសត្វអ្វី ?
ចូបកស្រាយ ទាំង៤ចំណុចនេះអោយបានច្បាស់ ។
2- បោះសន្ទូចរំលងភ្នំ ត្រីឆ្តោរមាត់ធំដេញ
ត្របាក់ក្រងោកមាស ។ តើជាអ្វី?
3- កុកមួយជើងពីរ ចុះកុកប្រាំជើងប៉ុន្មាន ?
4- ឈើពុករុកឈើខ្លឹម។ តើជាអ្វី?
5- ដើមឈ្មោះមួយអក្សរ ស្លឹកគេស្ល
ផ្លែជន្លក់អំបិលម្ទេស ។ តើជាផ្លែអ្វី ?
6- ស៊ីតាមគូថ ជុះតាមមាត់ ។តើជាអ្វី?
7- ដើរជើងដប់ ឈប់ជើងបី ។ តើជាអ្វី?
8- គ្រលីងគ្រលង លោតផ្លោតអ្នកឆោតរកមិនឃើញ ។
តើជាអ្វី?
9- កូនមាន់ដើរមុខកូនទា
កូនទាដើរក្រោយកូនមាន់ កូនមាន់ដើរលឿនជាងកូនទា កូនទាដើរ
យឺតជាងកូនមាន់ ។
តើកូនទាសួរកូនមាន់ថាម៉េច ហើយកូនមាន់ឆ្លើយប្រាប់កូនទាវិញថា
ម៉េច ?
10- ហេតុអ្វីបានជា សត្វគោងាកលិត
ខ្លួនវាម្តងម្ខាងៗ ?
11- មេមាន់បណ្តើរកូនក្រុកៗ
យកដៃទៅលូកម៉ែអើយប៉ុន្មាន ? តើជាអ្វី?
12- ដំរីងាប់មួយរើសឆ្អឹងមិនអស់ ។ តើជាអ្វី?
13- ដើមស្រឡូន អូនស្រឡាញ់ ស្លឹកអង្កាញ់
ផ្កាគេស្លរ។ តើជាអ្វី?
14- ដើមកដីខ្ញក ។ តើជាអ្វី?
15- នាមបួនជួនឈ្មោះតែមួយ នាមបីមានត្រួយ
នាមមួយមានស្លាប ។ តើជាអ្វី?
16- ក្រសាំងដប់ស្លរ៧ អស់ប៉ុន្មាន ?
17- ទន្សាយប្រាំ បាញ់ងាប់មួយសល់ប៉ុន្មាន ?
18- នៅពីតូចស្លៀកសម្ពត់ ធំឡើងកាលណា
យកសម្ពត់ពាក់ក្បាល ។ តើជាអ្វី ?
19- មានដើមឥតស្លឹក មានផ្លែឥតផ្កា ។ តើជាអ្វី
?
20- គេដើរឯងដេក គេដេកឯងដើរ ។ តើជាអ្ចី?
21- ដើមនៅឯស្រែផ្លែនៅឯផ្ទះ ។ តើជាអ្វី ?
22- តើមនុស្សគមខ្នងដេកយ៉ាងម៉េច ?
23- ត្រីអ្វីមានមាត់ធំជាងគេ? និងត្រីអ្វីដែលមានមាត់តូចជាងគេ ?
Welcome to my blog
Wednesday, August 28, 2013
ហេតុអ្វីបានជាមនុស្សត្រូវស្ងាប?
នោះចាំបាច់ស្ងាប?គ្មានអ្នកណាដឹងច្បាស់អំពីមូលហេតុរបស់វាឡើយ ទោះជាយ៉ាង
ណាក្តីក៏នៅមានទ្រឹស្តីជាច្រើនដែលនិយាយអំពីមូលហេតុដែលធ្វើឲ្យមនុស្សត្រូវស្ងាប។ មូលហេតុទីមួយនោះគឺនៅពេលដែលយើងមានភាពនឿយហត់ និងមានអារម្មណ៍ធុញ
ថប់ពីព្រោះនៅពេលដែលយើងមានអារម្មណ៍បែបនេះ យើងមិនអាចដកដង្ហើមបានវែង
ដូចជាពេលធម្មតានោះទេ។
យោងទៅតាមទ្រឹស្តីមួយនេះបានឲ្យដឹងថា ខ្លួនប្រាណរបស់យើងស្រូបយកអុកស៊ីសែន
បានតិចពីព្រោះការដកដង្ហើមរបស់យើងមានការថយចុះ។ដូច្នេះការស្ងាបអាចជួយឲ្យ យើងស្រូបយកអុកស៊ីសែនចូលទៅក្នុងឈាម និងបញ្ជូនឧស្ម័នកាបូនិចចេញពីក្នុង
ឈាម។មួយវិញទៀតការស្ងាបអាចជួយឲ្យយើងគ្រប់គ្រងកម្រិតអុកស៊ីសែន និងឧស្ម័ន
ការបូនិចនៅក្នុងសារពាង្គកាយរបស់យើង។ ការអះអាងមួយនេះស្តាប់ទៅពិតជាល្អខ្លាំង
ណាស់ដោយឡែកការសិក្សាដទៃទៀតបានបង្ហាញថាការស្រូបយកឧស្ម័នអុកស៊ីសែន ច្រើនមិនអាចកាត់បន្ថយការស្ងាបបាននោះទេ។ ដូចគ្នានេះដែរការទទួលយកនូវឧស្ម័ន
កាបូនិចច្រើនក៏មិនមែនធ្វើឲ្យយើងស្ងាបច្រើនដែរ។ អ្នកផ្សេងទៀតជឿជាក់ថាការស្ងាប
អាចជួយឲ្យសួតរបស់យើងមានដំណើរការបានល្អព្រមទាំងមានសុខភាពល្អ។ទោះជា
យ៉ាងណាក្តីក៏នៅមានទ្រឺស្តីមួយទៀតដែលនិយាយអំពី រឿងនេះដោយពូកគេបានលើក
ឡើងថាស្ងាបគឺហាក់បីដូចជាជំងឺឆ្លងមួយប្រភេទដែរ។ ប្រសិនបើអ្នកស្ងាបនៅក្នុងថ្នាក់
អ្នកដទៃដែលនៅក្នុងថ្នាក់នោះក៏ចាប់ផ្តើមស្ងាបតាមអ្នកដែរ។ ជាពិសេសទៀតនោះ
សូម្បីតែអ្នកគិតអំពីរឿងស្ងាបក៏អាចធ្វើឲ្យអ្នកស្ងាបបានដែរ៕
Sunday, August 25, 2013
សុខភាព
មនុស្សម្នាក់ ៗ សុទ្ធតែត្រូវការដេក ប៉ុន្តែរយៈពេលដែលត្រូវដេកមិនដូចគ្នាទេ ។
មនុស្សធម្មតា ត្រូវការដេក ៨ ម៉ោងក្នុងមួយថ្ងៃ កូនក្មេងត្រូវដេកពី ១០ ទៅ ១២ ម៉ោង ចំណែកមនុស្សចាស់ ត្រូវការដេក ពី ៥ ទៅ ៦ ម៉ោងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ ។
ចូរពិនិត្យមើលទារក ដែលទើបនឹងកើតមកថ្មី ៗ វាដេកទាំងយប់ទាំងថ្ងៃ លើកលែងតែរយះពេលមួយភ្លេត ដែលវាត្រូវស្រែកយំឃ្លានប៉ុណ្ណោះ ក្រៅពីនោះ សុទ្ធតែជារយះពេលដេកយ៉ាងស្កប់ស្កល់ ។ តាមការពិនិត្យ ឃើញថា ទារកម្នាក់ ៗ ត្រូវដេក ២០ ម៉ោងយ៉ាងតិច ក្នុងរយះ ពេល ១ ថ្ងៃ ១ យប់ ។បញ្ហាដេកនេះ មានសារៈសំខាន់នាស់ ចំពោះមនុស្សពិសេស ចំពោះទារក និង កូនក្មេងដែលកំពុងរីកចំរើន។ បើក្មេងម្នាក់ ៗ អាចដេកឲ្យបានស្កប់ស្កល់ និង ឲ្យបានច្រើនពេលវេលា នោះសុខភាពរបស់វា នឹង បានបរិបូណ៌មិនខាន ។
ចំពោះយុវជនវិញ បញ្ហាដេកក៏មានសារៈសំខាន់ដែរ ព្រោះកាល់បើដេកស្កប់ស្កល់ពេញមួយយប់ហើយ សភាពហត់នឿយទាំងឡាយ ដែលបណ្ដាលមកពីការសិក្សា និង ការងារផ្សេង ៗ ត្រូវបានកំចាត់កំចាយអស់ ខួរក្បាលក៏ត្រូវស្ថិតក្នុងសភាពស្ពឹកដោយបានសម្រាក ។ ដូច្នេះ ព្រឹកថ្ងៃបន្ទាប់ គេនឹងមានកម្លាំងកំហែង ថ្លាខួរក្បាល អាចប្រកបការងារតទៅទៀត បានយ៉ាងធូរស្រួល ។
បើយ៉ាងដូច្នេះ ហេតុម្ដេចបានជាក្មេង ដេកច្រើនជាងយុវជន ហើយយុវជនដេកច្រើនជាងមនុស្សចាស់?
តាមការស្រាវជ្រាវបានឲ្យដឹងថា សម្ព័ន្ធនៃសរសៃវិញ្ញាណ របស់កូនក្មេង មានភាពមិននឹងនរ គឺវាងាយនឹងរំជួយ ងាយនឹងស្ពឹក កូនក្មេងឆាប់អស់កម្លាំង ហត់នឿយ ហើយក៏ឆាប់រំភើប ដូចនេះ កូនក្មេងត្រូវការដេកច្រើនណាស់ ។
ចំណែកយុវជន ធម្មតាដេកតែ ៨ ម៉ោងក៏ឃើញថាគ្រប់គ្រាន់ហើយ ។ ព្រោះការប្រើកម្លាំងកាយ និង កម្លាំងប្រាជ្ញាដ៏ច្រើនមហិមា បានធ្វើឲ្យយុវជនហត់នឿយ អស់កម្លាំង តែការសម្រាក ៨ ម៉ោងនេះក៏ល្មមនឹងធ្វើឲ្យយុវជន កំចាត់ការហត់នឿយបាន ព្រមទាំងអាចការពារ គោលិកាវិញ្ញាណក្នុងស្រទាប់ខួរក្បាល មិនឲ្យខូចខាតផង ។
តែចំពោះមនុស្សចាស់វិញ ដោយសារពលកម្មមិនសូវមានច្រើន ហើយគោលិកាវិញ្ញាណទាំងឡាយ ក៏មិនសូវរំជើបរំជួលខ្លាំង ដូចយុវជន អាស្រ័យហេតុនេះ បានជាមនុស្សចាស់ មិនសូវត្រូវការដេកសម្រាកច្រើនម៉ោងពេក ។
ទទួលទាន ស្រាបៀរបែបណាល្អ?
សឹងតែគ្រប់ផ្ទះតែងតែមានវាក្នុងទូទឹកកកជានិច្ច។ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលសប្បាយសូម ណែនាំដល់អ្នកដែលចូលចិត្តទទួលទាន ។
ទី១.ទុកស្រាបៀក្នុងទីកន្លែងត្រជាក់ក្នុងសីតុណ្ហភាព៤៥-៥៥°F។សីតុណ្ហភាពទាបជាជម្រើសល្អ
សម្រាប់ការទុកដាក់ និងធ្វើអោយមានរស់ជាតិកាន់តែពិសេស ។ ដបស្រាបៀរគួររក្សាដោយដាក់
បញ្ឈរនិងបើកថ្នមៗពេលត្រូវការទទួលទាន ។
វានឹងបាត់បង់នូវរសជាតិប្រសិនណាអ្នកបើកវាមិនត្រឹមត្រូវ។
ទី២ - ប្រើប្រាស់នូវ កែវត្រជាក់ ដែលកែវអាចដាក់ជាមួយគ្នានិងដបស្រាបៀរហើយការទុកដាក់វាត្រូវ
ទុកអោយឆ្ងាយនិងអាហារផ្សេងៗដូចជាគ្រឿងដាំស្ល ខ្ទឹមស ខ្ទឹមបារាំងជាដើម។
ទី៣ – ជ្រើសរើសកែវដ៏ត្រឹមត្រូវ កែវជ័រក៏អាចជាជម្រើសល្អសម្រាប់អ្នកផងដែរ ។
ទី៤ –ប្រើកែវស្អាត គួរផ្លាស់ប្ដូរកែវស្រាបៀររបស់លោកអ្នករាល់ពេលដែលអ្នកប្ដូរស្រាបៀរម្ដងៗ។
ក្រេបរសជាតិដោយអារម្មណ៍រំភើប តែកុំញ៉ាំច្រើនពេកណាប្រយ័ត្នសុខភាពផង៕
វិធីងាយៗដើម្បីសុខភាពល្អ
សុខភាពគឺជាផ្នែកមួយដ៏សំខាន់សំរាប់ការរស់នៅប្រចាំថ្ងៃដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។
ដូច្នេះដើម្បីសំរេចនូវបំណងប្រាថ្នាសូមអានជាមួយនឹងអត្ថបទរបស់សប្បាយដូចខាងក្រោមនេះត្រូវ
ប្រកាន់ភ្ជាប់នូវអកប្បកិរិយាមួយចំនួនដែលផ្តល់ជាគុណសម្បត្តិសំរាប់សុខភាពរបស់លោកអ្នក៖
១- រក្សានូវទំលាប់ស្អាតសំរាប់ខ្លួនអ្នកដោយងូតទឹក ដុសធ្មេញអោយ បានត្រឹមត្រូវនិងទៀងទាត់
ត្រូវធ្វើការព្យាបាលធ្មេញភ្លាមបើមានខូច ត្រូវរក្សាខ្លួនកុំអោយមានជំងឺផ្សេងៗមកបៀតបៀនបាន។
២- ត្រូវមានទំលាប់ក្នុងការបរិភោគអោយបានត្រឹមត្រូវ កុំបរិភោគប្រសិនបើអ្នកមិនឃ្លាន ។
៣-រក្សាទម្ងន់អោយមានស្ថេរភាពកុំបណ្តោយអោយទម្ងន់របស់លោកអ្នកឡើងចុះគ្រប់ពេលត្រូវមាន
លក្ខណ្ឌសំរាប់ប្រភេទអាហារដែលលោកអ្នកបរិភោគនិង ធ្វើលំហាត់ប្រាណអោយបានទៀងទាត់។
៤- ត្រូវគេងអោយបានគ្រប់គ្រាន់ មិនត្រូវប្រើគ្រឿងស្រវឹងដើម្បីជាវិធីក្នុងការគេងទេ ។
៥- ការទទួលទានជាតិស្រវឹងលើសបរិមាណដែលសរីរាង្គអាចទទួលយកបាននោះនឹងបង្ករជាបញ្ហា
ដល់អ្នកវិញជាមិនខាន។
៦- គួរជាសវាងអោយបានឆ្ងាយពីទំលាប់ពិសារបារី។
៧- អ្នកគួរធ្វើលំហាត់ប្រាណយ៉ាងតិចណាស់៣ដងក្នុងមួយសប្តាហ៍។
៨- រក្សាលំនឹងក្នុងការទទួលទានទឹក បើអ្នកធ្លាប់មានទំលាប់ផឹកកាហ្វេមុនញុំអាហារនៅពេលព្រឹក គួរប្តួរទំលាប់មកផឹកទឹកជំនួសវិញ ត្រូវព្យាយាមផឹកទឹកយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ។
៩- ត្រូវប្រើប្រាស់ប្រភេទឡេការពារកំដៅថ្ងៃប្រសិនបើអ្នកត្រូវបំពេញការងារនៅក្រោមកំដៅថ្ងៃ
រយៈពេលយូរ ព្រោះនេះជាសុខភាពស្បែករបស់អ្នក។
របស់៤យ៉ាងអាចបំផ្លាញស្នាមញញឹមរបស់អ្នក
ស្នាមញញឹមគឺជាវត្ថុដ៏មានតម្លៃរបស់មនុស្សគ្រប់រូប ហើយដែលគ្រប់គ្នាតែងប្រាថ្នាចង់បាននូវធ្មេញ ស្អាតចែងចាំងជានិច្ចដើម្បី រក្សាអោយបាននូវស្នាមញញឹមស្រស់ស្អាត។ តែថាមិនមែនជាការងាយ
ស្រួលទេ ទោះបីជាអ្នកខំដុសខាត់វារាល់ថ្ងៃ ជួបវេជ្ជបណ្ឌិតពីរដងក្នុង១ឆ្នាំ ក៏នៅតែមិនគ្រប់គ្រាន់ដែរ ព្រោះថាធ្មេញមាននាទីសំខាន់ក្នុងការ ទំពាអាហារសព្វបែបយ៉ាងជារៀងរាល់ថ្ងៃ។ខាងក្រោមនេះជា អាហារ មួយចំនួនដែលនាំទុក្ខទោសបំផុតដល់ធ្មេញក៏ដូចជាស្នាមញញឹមរបស់អ្នក៖
១. ទឹកក្ដៅ:ចូរកុំទទួលទានទឹកក្ដៅពេក កាហ្វេក្ដៅ ព្រោះវាមានសារធាតុFluoride(សារធាតុដែលជួយ អោយឫសធ្មេញរឹងមាំ)ទាបបំផុត។
២. ថ្នាំជក់ : វាអាចធ្វើអោយធ្មេញរបស់អ្នកខូច ឡើងពណ៌លឿងពិបាកសំអាត មានក្លិនមិនល្អហើយ
ថែមទាំងអាចបណ្ដាលអោយអ្នកកើតជំងឺមហារីកបំពង់ក មាត់និងសួតថែមទៀតផង។
៣. ស្រា : ការទទួលទានស្រាច្រើន អាចបំផ្លាញកាចាធ្មេញរបស់អ្នកបាន គួរកាត់បន្ថយតាមអាចធ្វើ បានហើយកុំភ្លេចលាងសំអាតមាត់ធ្មេញ របស់អ្នកដោយទទួលទានទឹក ដុសធ្មេញបន្ទាប់ពីទទួល
ទានសុរារួចរាល់។
៤. ស្ករគ្រាប់ : ដូចលោកអ្នកបានជ្រាបថា ទោះបីស្ករមិនបានទៅបំផ្លាញធ្មេញអ្នកដោយផ្ទាល់តែស្ករ មានផ្ទុកជាតិអាស៊ីដដែល អាច ទៅដុតបំផ្លាញឬនិងកាចាធ្មេញរបស់អ្នក ពុកផុយ ឬបង្កអោយ មាន ប្រហោងដែលធ្វើអោយអ្នកឈឺយ៉ាងខ្លាំងបាន។អាហារដែល ផ្ដល់ផលប៉ះពាល់ដល់ធ្មេញក្រៅពីព្យា យាម ជៀសវាងនូវប្រភេទអាហារទាំងបួនខាងលើ លោកអ្នកក៏គួរអនុវត្តន៍អោយបានត្រឹមត្រូវនូវការ
មាត់ធ្មេញអោយបានល្អ ដូចជាការដុសធ្មេញអោយត្រូវតាមពេលវេលា ក្រោយពេលទទួលទានអាហារ ជាពិសេសអាហារភេសជ្ជៈដែលមានជាតិអាស៊ីដខ្ពស់ សុរា កាហ្វេ ស្ករដាច់ខាតត្រូវដុសនិងលាង សំអាតហើយឧស្សាហ៍ទៅជួបទន្តពេទ្យដើម្បីទទួលបានការផ្ដល់ដំបូន្មានល្អៗ នោះទើបលោកអ្នកអាចញញឹមយ៉ាងស្រស់ស្អាតទៅកាន់មនុស្សនៅជុំវិញខ្លួនអ្នក៕
បីយ៉ាងជួយកែខៃសុខភាពភ្នែកពេលធ្វើការយូរ
សម្រាប់អ្នកធ្វើការយូរជាមួយកុំព្យូទ័រការស្រវាំងភ្នែក
និងអារម្មណ៍ស្ត្រេសពីការសម្លឹងកញ្ចក់កុំព្យូទ័រយូរតែងកើតមាន
ជាញឹកញាប់។ ដូច្នេះដើម្បីកែខៃសុខភាព អ្នកឲ្យប្រសើរជាងមុន ខ្ញុំសូមលើយកគន្លឹះខ្លីងាយៗបីយ៉ាងមកចែករំលែកដល់ប្រិយមិត្ត៖
១. ឈប់សម្រាក
ការ
សម្រាកភ្នែកពីកញ្ចក់កុំព្យូទ័ររៀងរាល់ ៣០
នាទីម្ដងនឹងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ។
អ្នកអាចសម្លឹងមើលវត្ថុដែលនៅឆ្ងាយៗ
ហើយបើល្អគួរងើបដើរចេញឲ្យបាន ៥ នាទីគឺរឹតតែប្រសើរ។
នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Marc Gross man
អ្នកជំនាញផ្នែកភ្នែកមកពីទីក្រុងញូវយ៉ក។ អ្នកជំនាញដដែលបន្តថា
ការសម្រាកភ្នែករយៈពេលខ្លីញឹកញាប់
ប្រសើរជាងការសម្រាករយៈពេលវែង។ អ្នកអាចសម្រាកភ្នែកពី ២ ទៅ ៣
នាទីរៀងរាល់ ១៥ ទៅ ២០ នាទីម្ដង ៥ នាទី រៀងរាល់ ៣០ នាទីម្ដង
ឬ ១០ នាទីរៀងរាល់១ ម៉ោងម្ដង។
២. សម្លឹងវត្ថុដែលនៅឆ្ងាយ
គន្លឹះទីពីរក្នុងការជួយដល់ភ្នែកគឺ ការសម្លឹងវត្ថុដែលនៅឆ្ងាយ។
ខុសពីគន្លឹះខាងលើបន្តិចនៅចំណុចនេះ
អ្នកអាចសម្លឹងចេញឆ្ងាយពីកញ្ចក់កុំព្យូទ័រទៅកាន់វត្ថុដែលនៅ
ឆ្ងាយពី ១០ ទៅ ១៥ វិនាទី។ បន្ទាប់មកសម្លឹងវត្ថុដែលនៅជិតពី ១០ ទៅ
១៥ វិនាទីដែរ។ ធ្វើបែបនេះប្រហែល ១០
ដងនឹងអាចជួយឲ្យសមត្ថភាពផ្ដោតរបស់ភ្នែកប្រសើរជាងមុន។
៣. ម៉ាស្សាភ្នែកនឹងបាតដៃ
ចំណុច
ចុងក្រោយក្នុងការថែរក្សាភ្នែកគឺ ការម៉ាស្សាភ្នែកនឹងបាតដៃ។
នេះគឺជា វិធីយូហ្គាមួយបែបដែលល្អចំពោះសុខភាពភ្នែក។
វិធីសាស្ត្រម៉ាស្សាគឺងាយៗ។ ដំបូង
អ្នកត្រូវត្រដុសបាតដៃទាំងពីររបស់អ្នកជាមួយគ្នាឲ្យក្ដៅ។
បន្ទាប់មក យកបាតដៃដែលត្រដុសហើយទៅគ្របលើភ្នែករបស់អ្នក
ហើយដកដង្ហើមឲ្យវែងៗ សម្រាកប្រហែល ៣០ វិនាទី។
បើទោះជានេះជាការសម្រាករយៈពេលខ្លីក៏ដោយ
ក៏វានឹងធ្វើឲ្យភ្នែកអ្នកស្រស់បស់ជាងមុនដែរ។
ទឹកអង្ករ ជួយឲ្យស្បែកអ្នកសបែបធម្មជាតិ!
អង្ករ
ជាអាហារសម្បូរអាមីដុងចាំបាច់សម្រាប់ទ្រទ្រង់សារពាង្គកាយមនុស្សដែល
មិនអាចខ្វះបាន។ ស្រូវក្លាយជាអង្ករ អង្ករក្លាយជាបាយ
សុទ្ធតែមានអត្ថប្រយោជន៍ដល់ជីវិតមនុស្សសត្វលោកទាំងអស់។ តួយ៉ាង ស្រូវជាចំណីសម្រាប់ មាន់… ហើយបាយ សម្រាប់ចម្អែតក្រពះ និងផ្ដល់ថាមពលដល់មនុស្ស។
អ្វី
ដែលពិសេសទៅទៀតនោះ គឺទឹកអង្ករដែលយើងលាងជម្រះមុនពេលដាំបាយ
ក៏ផ្ដល់គុណសម្បត្តិយ៉ាងធំធេងដល់អ្នកផងដែរ។ អីចឹង
ប្រិយមិត្តដឹងទេថា ទឹកអង្ករល្អយ៉ាងម៉េចខ្លះ?
ការពិតទៅ ដើមចមនៃការទាញយកប្រយោជន៍ពីទឹកអង្ករនេះ មានប្រភពចេញពីមិត្តនារីៗជប៉ុនតែម្ដង ជាពិសេសកសិករជប៉ុន។ ទឹកអង្ករផ្ដល់សារៈប្រយោជន៍ ដូចជា៖
១. មានសារធាតុប្រឆាំងនឹងជាតិពុលដែលមាននៅនឹងស្បែក និងការពារជំងឺស្បែក
២. ជួយដាស់ ឬបង្កើតកោសិកាថ្មីលើស្បែកដែលងាប់
៣.
មានសារធាតុ ដែលជួយបំប៉នដល់ពណ៌ស្បែកមុខកាន់តែស
និងអាចឲ្យស្បែកការពារ
នឹងកាំរស្មីអ៊ុលត្រាប៊ីយ៉ូឡេតរបស់ព្រះអាទិត្យបាន។ មូលហេតុនេះ
ទើបកសិករជប៉ុន ប្រើទឹកអង្ករលាងស្បែកខ្លួន មុនពេលចុះស្រែ
ឬចម្ការ។
៤. មានវីតាមីន E (ប្រឆាំងភាពចាស់ជ្រីវជ្រួញ) ដែលជួយឲ្យស្បែកកាន់តែទន់ល្មើយ តឹង និងក្មេងជាងវ័យ។
វិធីប្រើ៖
១. ត្រងយកទឹកអង្ករដែលលាងពេលដាំបាយជាប្រចាំថ្ងៃ ដាក់ក្នុងកូនចានចង្កឹះ ឬដប។
២. យកទឹកអង្ករដែលត្រងបាន ទៅដាក់ក្លាសេក្នុងទូទឹកកកឲ្យត្រជាក់។
៣.
មុនពេលលុបលាងមុខ
អ្នកត្រូវលាងមុខនឹងទឹកធម្មតាឲ្យជ្រះដីធូលីស្អាតសិន។ បន្ទាប់មក
យកកូនកន្សែងស្អាតជ្រលក់ទឹកអង្ករត្រជាក់ និងពួតបន្តិច
មកជូតលើផ្ទៃមុខថ្នមៗមួយសន្ទុះ។
អ្នកអាចទុកឲ្យទឹកអង្ករជាប់លើផ្ទៃមុខស្ងួតដោយខ្លួនឯងក៏បាន
ឬក៏យកកន្សែងស្ងួតជូតក៏បាន។
ធ្វើដូចនេះជាតិខ្លាញ់ជាប់នឹងផ្ទៃនឹងមុខអ្នក នឹងអស់ជាមិនខាន។
មួយថ្ងៃលាងពីរដង គឺពេលព្រឹក និងពេលល្ងាច។ ធានាថា ក្នុងរយៈពេល ១ ខែ នោះអ្នកនឹងដឹងលទ្ធផលជាមិនខាន។
នេះ
ជាវិធីបែបធម្មជាតិមួយប្រភេទដែលជួយរក្សាស្បែកមុខអ្នកបាន
ជាជាងការប្រើឡេដែលមានសារធាតុគីមីមកលុបលាងមុខដែលផ្ទុយទៅវិញ
បំផ្លាញស្បែកខ្លួនឯងនាពេលអនាគត។
កំណាព្យ
ព្រះច័ន្ទពេញវង់រះលើមេឃ នឹកអូនខ្លាំងពេកដេកចុចទូរស័ព្ទ
ចង់call ច្រៀងឪ្យស្រីថ្លៃស្ដាប់ ចង់ស្ដាប់សូស័ព្ទស្រីវាសចា
តាំងពីតូចគ្មានទេទុក្ខធំ ក្នុងចិត្តនឹកផ្ដុំតែការសិក្សា
ធ្លាប់ផ្តួចផ្តើមរឿងក្តីស្នេហា តើដល់ពេលណាជួបស្នេហាស្មោះ
ពេលនេះបងបានជួបអូនហើយ បងមិនព្រងើយឪ្យស្ងួនទៅណា
បងនឹងតាមស្នេហ៍ស្រស់រៀមរ៉ា ស្នេហ៍ស្រស់កន្និដ្ឋាអស់ពីបេះដូង
រូបបងស្នេហ៍អូនខ្លាំងណាស់ជីវ៉ា ចិត្តប៉ងប្រាថ្នាយកអូនជាគូ
បងនឹងតស៊ូគ្រប់ឧបសគ្គ ទោះគេបំបាក់ក៏បងមិនបែក
តើស្រស់មាសមេអូនដឹងទេ ពេលបងទំនេរបងតែងគិតស្ងួន
បេះដូងអង្រួនស្ទើញ័រប្រាញ ចង់ប្រាប់កល្យាណថាបងស្នេហ៍
ស្រលាញ់អូនខ្លាំងពេក ទោះយប់បងដេកក៏នឹកដល់ស្ងួន
ព្រោះតែនឹមនួនល្អលើសលប់ ទោះបងខំទប់ ក៏នៅតែនឹក
ពេលជួបនឹមនួនតើស្ងួនដឹងទេ ថារូបបងនេះចង់ក្បែមាសមេ
ប៉ុន្តែខ្លាចក្រែងតែអូនមានគេ រូបបងនេះទេដែលត្រូវឈឺចាប់
ពេលរូបបងនៅម្នាក់ឯង រូបបងចំបែងដូចខ្លែងដាច់ខ្សែ
ពេលមានអូននៅក្បែរ ប្រៀបបាននឹងស្នេហ៍សែនសុខកន្លង
បងសូមសន្យានឹងស្មោះស្នេហ៍ មិនហានកិច្ចកែក្បត់នួនល្អងឡើយ
នេះជាចម្លើយឆ្លើយពីចិត្ត ប្រាប់ដល់វមិត្រតែម្នាក់គត់
រូបបងស្មោះអស់ពី heart មិនហានបន្លាចចិត្តខ្លួនឯង
សូមកុំធ្វើឪ្យរូបបងចំបែង រស់ដូចជាខ្លែងហោះលើវេហា
ពាក្សពេជន៍ចុងក្រោយ បងចង់បង្ហើយប្រាប់រូបស្រី
ប៉ុន្តែពាក្សនោះវាខ្លី តែវាមានន័យជ្រាលជ្រៅណាស់អូន
ពាក្សនោះសូមកុំឪ្យសូន្ សូមឪ្យរូបអូនចងចាំទុក
ពាក្សដែលបងចង់និយាយចំពោះមុខគឺ បងស្រលាញ់អូន ។
និពន្ធដោយ៖ ញ៉ែម ដាលីន
កំណាព្យចុងជួន
ជីវិតមានតែមួយ ការទុក្ខព្រួយរាប់មិនអស់
ចំនែកឯការស្មោះ ត្រូវខ្សត់ខ្សោះព្រោះភាពក្បត់។
យុវវ័យសម័យនេះ មានម៉ូតូជិះចង់បានដុល្លា
ចំនែកការសិក្សា ធ្លាក់ដល់ណាក៏មិនរវល់។
មនុស្សមានចិត្តល្អ ទោះបីក្រក៏មានគេរាប់
មនុស្សនេះមានទម្លាក់ ទោះបីរាប់ក៏មិនខុសដែរ។
ក្នុងពេលបច្ចុប្បន្ន គេបន់ស្រន់អោយព្រះជួយ
ប៉ុន្តែមានទុក្ខមួយ ព្រះមកជួយក៏ជួយមិនបាន។
ការរៀនគឺសំខាន់ មិនប្រកាន់ពូជសាសន៍ឡើយ
បើយើងធ្វើកន្តើយ លុះដល់ត្រោយនឹងវេទនា ។
ទៅរៀនគៀនសាលា មានស្នេហាក្នុងបន្ទប់
ព្រលប់មិនដែលរៀន បិតភ្លើងទៀនមើលទូរទស្សន៍។
មនុស្សយើងមានច្រើនយ៉ាង ខ្លះក្អេងក្អាងអួតឬកពា
បើសិនមានបាញ់គ្នា ទោះវេទនាក៏ខំរត់។
និពន្ធដោយ៖ ញ៉ែម ដាលីន
បណ្ដាំក្រមង៉ុយ
បណ្ដាំក្រមង៉ុយមានខ្លឹមសារទាំងស្រុង ដូចតទៅ៖
បទព្រហ្មគីតិ
បទព្រហ្មគីតិ
នេះបទព្រហ្មប្រាជ្ញប្រែ | ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី | |
ឲ្យប្រិតប្រុងស្មាតី | គួរគប្បីឲ្យឧស្សាហ៏។ | |
កុំខ្ជិលកុំល្ងង់ពេក | ខំរៀនលេខរៀនអក្ខរា | |
រៀនគ្រប់សព្វធម៌អាថិ | ប្រាជ្ញាផ្សំនឹងគំនិត ។ | |
កំណើតកើតជាមនុស្ស | មើលឲ្យធ្លុះទោះឆ្ងាយជិត | |
ចេះស្ទាត់ប្រាកដពិត | គិតការអ្វីបានគ្រប់យ៉ាង។ | |
មនុស្សល្ងង់មិនផ្អើលភ្ញាក់ | ដូចភ្នែកខ្វាក់ទាំងសងខាង | |
មានរូបគ្មានអ្វីអាង | សាងបាបថោកកើតមកខ្លៅ។ | |
ពូជមនុស្សទោះខ្ពស់ទាប | កាត់តាមភាពត្រកូលផៅ | |
អាក្រក់ល្អសខ្មៅ | កាត់កូនចៅដូចដូនតា។ | |
ពូជល្ងង់មិនបានបួស | ទុកជាទោសនឹងសាសនា | |
អ្នកបួសចេះធម៌អាថិ | កូនសិក្សាខំរៀនសូត្រ ។ | |
ពូជខ្លៅមិនសូវប្រាជ្ញ | ពូជកោងកាចមិនសូវស្លូត | |
ពូជត្រង់ៗរហូត | ពូជភរភូតមិនផុតផៅ ។ | |
ឪពុកម្តាយស្លូតត្រង់ | ចិត្តមិនចង់ឲ្យកូនខ្លៅ | |
ជេរវាយស្តីប្រេដៅ | ឲ្យកូនចៅបានចេះដឹង។ | |
ឪពុកគ្មានតំរិះ | ឃើញកូនចេះមិនដែលខឹង | |
ឃើញកូនខំប្រិតប្រឹង | ឪពុកដឹងតែងត្រេកអរ។ | |
ដាស់តឿនកើនរំលឹក | ជេរល្ងាចព្រឹកខ្លាចកូនក្រ | |
ចង់ឲ្យតែកូនល្អ | លោមអង្វរឲ្យកូនខំ។ | |
កូនកាចបំពេញទុក្ខ | ម្តាយឪពុកមានបារម្ភ | |
កូនស្លូតដឹងគួរសម | មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ។ | |
ឪពុកម្តាយក្សត់ខ្សោយ | កុំបណ្តោយឲ្យអាប់យស | |
ខំរៀនឲ្យបានខ្ពស់ | គ្រាន់សង្រ្គោះដល់មេបា។ | |
អ្នកល្ងង់ហេតុពីខ្ជិល | ឥតមន្ទិលរឿងធម៌អាថិ | |
គួរកូនចៅសិក្សា | រៀនអក្ខរាទាំងប្រុសស្រី។ | |
កាលអង្គព្រះសាស្តា | មានថេរាមានថេរី | |
ភិក្ខុភិក្ខុនី | ធម៌បាលីចេះចាំស្ទាត់។ | |
លោកសង្ឃខ្លះចេះស្ទើរ | ចេះភ្លើៗធ្វើឲ្យភ្លាត់ | |
ព្រះអង្គទ្រង់សន្មត | សិក្ខាបទដល់ឥឡូវ ។ | |
ទំលាប់ទំនៀមខ្មែរ | ខំធ្វើស្រែចង់បានស្រូវ | |
អ្នករៀនច្បាប់ខុសត្រូវ | ទុកជាផ្លូវភ្លឺប្រាជ្ញា។ | |
ស្រុកសៀមលាវបារាំង | ចេះតតាំងពីដូនតា | |
ចេះលេខចេះអក្ខរា | សរសេរចារទាំងប្រុសស្រី។ | |
ជាតិខ្មែរមិនចេះខ្មាស | នាំពីចាស់គំនិតខ្លី | |
ល្ងង់ដប់ចេះពីរបី | ចេះជួញក្តីមិនចេះច្បាប់។ | |
មិនចេះលេខអក្សរ | មុខមាត់ល្អប្រាជ្ញាអាប់ | |
ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ | គេសូត្រប្រាប់ទើបបានដឹង។ | |
ភ្នែកជាភ្លឺក្រលែត | ល្ងង់ព្រោះហេតុមិនខំប្រឹង | |
កើតទាស់មានចិត្តខឹង | ពឹងរកគេសរសេរឲ្យ។ | |
មនុស្សក្រហេតុពីខ្ជិល | មិនរមិលមើលមុខក្រោយ | |
ម្យ៉ាងខ្សត់ពីព្រោះខ្សោយ | ញឹងខាងឲ្យរង្វើលរក ។ | |
ម្យ៉ាងក្រពីព្រោះល្ងង់ | ជួញលិចលង់មិនលៃលក | |
ទិញថ្លៃទៅលក់ថោក | ចេះតែយកគិតមិនយល់ ។ | |
អ្នកមានៗគំនិត | ដេកដើរគិតកើតរវល់ | |
ប្រាជ្ញាជាឫគល់ | កើតអំពល់អំពីទ្រព្យ។ | |
អ្នកល្ងង់និងអ្នកចេះ | បើនឹងរិះរាយរៀបរាប់ | |
អ្នកចេះប្រសើរគាប់ | ល្ងង់ឥតភ័ព្វអាប់រាសី។ | |
មានរូបមានជីវិត | មិនចេះគិតចង់ដឹងអ្វី | |
រូបប្រុសរិកដូចស្រី | នឹងហ៊ានស្តីគ្មានគេស្តាប់។ | |
ល្ងង់ម្យ៉ាងមានអំណាច | ល្ងង់កោងកាចអាងចាក់កាប់ | |
ឆាប់ខឹងមិនដឹងច្បាប់ | កាលណាស្លាប់គេត្រេកអរ។ | |
អ្នកចេះតំរិះដល់ | អ្នកល្ងង់ឆ្ងល់មិនសល់ក្រ | |
ចេះល្ឥតចិត្តជាល្អ | សួយអាករចូលមិនខ្វះ។ | |
ចេះម្យ៉ាងមានអំណាច | អ្នកខ្លៅខ្លាចឱនសំពះ | |
គេខុសជេរដៀលត្មេះ | អ្នកខ្លៅខ្លះគេលបខឹង។ | |
ប្រាជ្ញម្យ៉ាងចេះសព្វសុស | ប្រព្រឹត្តខុសនោះមិនដឹង | |
មិនគិតពិនិត្យថ្លឹង | ប្រាជ្ញប្រិតប្រឹងប្រដៅគេ។ | |
កូនចៅទោះធំតូច | ខុសខិលខូចខឹងវាយជេរ | |
មារយាទខ្លួនខុសគេ | មិនគ្នាន់គ្នេរកិរិយាឯង ។ | |
កូនចៅទាំងស្រីប្រុស | ការត្រូវខុសគួរគិតក្រែង | |
គិតគ្រប់សព្វកន្លែង | តែងនឹងមានរាល់រូបកាយ ។ | |
ភ្នែកបើកភ្លឺមានពិត | មើលឃើញជិតៗរៀងអាយ | |
ភ្នែកធ្មេចមើលឃើញឆ្ងាយ | សព្វសុសសាយមិនសេសសល់។ | |
រៀនរកស៊ីលក់ទិញ | ខាតចំណេញគិតឲ្យដល់ | |
ឲ្យដឹងការកិច្ចកល | ទើបកើតផលប្រយោជន៏ខ្លួន។ | |
ឲ្យរៀនលេខនព្ធន្ត | បូកហាគុណឲ្យមាំមួន | |
ដីសនិងក្តារឆ្នួន | ក្រែងចិនយួនបំបាត់បាន។ | |
ជញ្ជីងភ្នែកមានល្បាក់ | មើលឲ្យជាក់កុំប្រមាណ | |
ក្រែងខុសខាតមិនខាន | ធ្លាប់រាប់អានកុំទុកចិត្ត។ | |
ភ្នែកមនុស្សធំរលីង | ភ្នែកជញ្ជីងគេចុចល្ឥត | |
អ្នកល្អថ្លឹងប្រឹងប្រឹត | ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ | |
ចិនមានពីដូរលក់ | ស្រូវកន្ទក់កន្តាំងតៅ | |
របស់ទោះឆ្អិនឆៅ | សំពត់អាវខោខ្មៅស។ | |
ខ្មែរអាងស្រូវក្នុងដោក | ដូរថ្លៃថោកអាក្រក់ល្អ | |
អស់ស្រូវទៅជាក្រ | អង្វរចិនជឿស្រូវឯង ។ | |
ធ្វើស្រែនឿយហត់ណាស់ | ចិននៅផ្ទះដេកចំខែង | |
ផ្ទះចិនពីរបីល្វែង | មានកន្លែងជង្រុកស្រូវ។ | |
ជាតិខ្មែរឥតគំនិត | ស៊ីមិនគិតមើលខុសត្រូវ | |
ជឿចិនរាល់រដូវ | កេរ្តិ៍ម៉ែឪចិនអូសអស់ ។ | |
ចិនមកពីស្រុកនាយ | មានសំពាយជារបស់ | |
មិនទាន់ចេះខ្មែរសោះ | គ្មានកេរកោះស្រែចំការ ។ | |
កែវកចង្រ្កានឆ្នាំង | ផ្សំកំលាំងនិងប្រាជ្ញា | |
អំរែកជិះលើស្មា | មានម្លូស្លាជាដើមទុន។ | |
ទំនិញមានគ្រប់មុខ | ផ្ទាល់ផ្ទេរទុកដាក់ដោយធុន | |
ចិនរែកមិនដែលពុន | ស្រូវជោរជន់ពេញជង្រុក។ | |
ឈប់រែកដេកអង្គុយ | រាប់កាក់លុយប្រមូលទុក | |
ឪទិនស្រាពីមុខ | ទុកជាធ្នាក់ទាក់កខ្មែរ ។ | |
ចិនច្រើនខ្មាំងចិត្តខ្មៅ | កន្តាំងតៅធ្វើជាស្រែ | |
គ្មានត្បាល់គ្មានអង្រែ | អង្ករខ្មែរចូលបាវចិន ។ | |
ជាតិខ្មែរច្រើនឥតខ្មាស | ស្រេកស្រាណាស់ផឹកជឿសិន | |
គំនិតគិតមិនឆ្អិន | ផឹកបង្ហិនតែទ្រព្យឯង ។ | |
កំណើតអ្នកផឹកស្រា | បែកប្រាជ្ញាច្រើនកន្លែង | |
អ្នកម្យ៉ាងបែកខាងល្បែង | មិនគិតក្រែងខ្លាចខ្លួនក្រ ។ | |
អាម្យ៉ាងបែកលួចឆក់ | មារយាទអាក្រក់មិនបានល្អ | |
ផឹកចោលការរបរ | ផឹកថ្មើម៉ានចិនមិនគិត ។ | |
ថាចិនមិនចេះកាញ់ | ប្រាប់សំលាញ់ពួកម៉ាកមិត្ត | |
គូកនទោះឆ្ងាយជិត | រឹតប្រមូលលុយឲ្យចិន ។ | |
ត្រូវស្រាចង់ស៊ីឆ្ងាញ់ | ធុំឆាខ្លាញ់បក់ឆួលក្លិន | |
ឃើញបាយសម្លឆ្អិន | ផ្គាប់ចិត្តចិនយកបាយស៊ី។ | |
ផឹកទឹកបោយត្រលោក | មារយាទទាបថោករិកសៀធី | |
ចិនប្រើសែងរែកលី | ស៊ីញយៗចិនមើលងាយ ។ | |
ជាតិចិនកំណាញ់ស្វិត | នឹកក្នុងចិត្តមិននិយាយ | |
មារយាទខ្មែរច្រើនរាយមាយ | រលាយទ្រព្យអភ័ព្វខ្លួន។ | |
ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ | ទាបថោកដល់ប្រពន្ធកូន | |
អាប់យសទាំងបងប្អូន | ដល់តាដូនពូជពង្សខ្មែរ។ | |
ជាតិចិនសុទ្ធសឹងស | មានទ័លក្រខ្សត់ខ្លះដែរ | |
ស៊ីផឹកស្និទ្ធតាមសែ | តមបាយខ្មែរមិនស៊ីសោះ ។ | |
មានផ្ទះមានដំណាំ | កាប់ដីដាំដោយកៀនកោះ | |
ដំឡូងត្រាវចេកម្នាស់ | ស៊ីមិនអស់ទុកលក់ដូរ ។ | |
ខ្មែរច្រើនខ្ជិលប្រមឹក | កែងកោងរិកអួតអម្បូរ | |
ខ្វះលុយអង្គុយថ្ងូរ | កើបបង្ហូរស្រូវជង្រុក ។ | |
កូនអើយរឿងដំណាំ | គួរតែដាំឲ្យគ្រប់មុខ | |
ដីកេរម្តាយឪពុក | មិនត្រូវទុកចោលទំនេរ ។ | |
រាជការវាស់មានថ្លៃ | ផ្តិតមេដៃផ្តាច់ជាកេរ | |
មិនវាស់លេងទទេ | រេរិះយកពន្ធរាល់ឆ្នាំ ។ | |
ដូងស្វាយអំពៅចេក | កុំខ្ជិលពេកដេកប្រចាំ | |
ម្លូស្លាម្រេចខ្ទឹមថ្នាំ | ត្រូវតែដាំកុំឲ្យខ្វះ។ | |
ទេសឯកសំពត់ស | ដីវាលល្អដាំកប្បាស | |
កុំខ្ជិលតាមចាស់ៗ | មនុស្សនឿយណាស់មិនដែលក្រ។ | |
បន្លែដាំគ្រប់មុខ | យកគ្រាប់ទុកដាំបន្ត | |
ចាក់ដីជាតិល្អៗ | បង្ការស្លពេលល្ងាចព្រឹក។ | |
ម្លូស្លាថ្នាំខ្ទឹមម្រេច | លូតលាស់លេចពីស្រោចទឹក | |
បានផលផ្លែរឺស្លឹក | កុំឆ្មើងរិកវាក្រខ្លួន។ | |
ត្រីងៀតផ្អកប្រហុក | ខ្មែរគ្រប់ស្រុកទិញដូរយួន | |
អំបិលធូបក្រមួន | ពីតាដូនតែងដូរទិញ។ | |
ដូរទុកដាក់ដំកល់ | ស៊ីឲ្យដល់ខួបខែវិញ | |
ឲ្យបរិបូរពោរពេញ | ខាតចំណេញកុំទិញតិច។ | |
អំបិលទិញមួយចុង | ច្រកពេញអុងអាងខាងលិច | |
កុំទិញក្តោបខ្ចប់វេច | អស់រំពេចគេចទិញទៀត។ | |
អំបិលមួយស្រូវបី | វាល់នឹងល្អីទូលកណ្តៀត | |
ខ្លួនក្រត្រដរេឆ្លៀត | មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត។ | |
កូនចៅទាំងប្រុសស្រី | គួរគប្បីប្រុងគំនិត | |
ចិញ្ចឹមជន្មជីវិត | គិតឲ្យវែងកុំគិតខ្លី។ | |
ទំនេរល្ហែធ្វើការ | សូត្រធម៌អាថិទាំងប្រុសស្រី | |
ឲ្យត្រឹមត្រូវបាលី | ដូចស្រដីខាងដើមស្រាប់ ។ | |
រាល់រូបទាំងប្រុសស្រី | កាលចេះស្តីព្រោះចេះស្តាប់ | |
ម៉ែឪតំរូវប្រាប់ | កូនចៅត្រាប់តាមដូនតា។ | |
ចាស់ម្យ៉ាងសាងសីលទាន | មិនបំពានខុសពុទ្ធដិកា | |
កូនកាត់តាមមេបា | មិនទៅណាឆ្ងាយពីផ្លូវ។ | |
ចាស់ម្យ៉ាងសាងផលកម្ម | ស្អប់សីលប្រាំដូចសត្រូវ | |
កូនកាត់តាមម៉ែឪ | អាស្រូវភាសវិនាសខ្លួន ។ | |
មិនជឿមគ្គជឿផល | ធ្លាក់ទៅដល់អបាយបួន | |
កងកម្មចាំគំគួន | គេចវេះពួនមិនកំបាំង ។ | |
ព្រះអង្គមានពុទ្ធដីកា | ប្រៀបឧមាជាទីតាំង | |
ដូចគេមានកំលាំង | សំរាំងទុកទឹមរទេះ ។ | |
នឹងបរផ្លូវវៀចត្រង់ | រឺនឹងចង់បរគេចវេះ | |
កង់វិលមិនរបេះ | ជិះជើងគេមិនឃ្លាតឃ្លា។ | |
រាល់រូបទាំងតូចធំ | ចូលរូងភ្នំរូងគុហា | |
យកថ្មផ្ទាំងរាំងទ្វារ | កម្មវេរាតោងតាមបាន ។ | |
កងសីលមានអង្គប្រាំ | វេរាកម្មដិតដោយដាន | |
នរកប្រេតតិរច្ឆាន | ខានឃាត់ខាំងរាំងមគ្គផល ។ | |
គួរខំសាងសីលទាន | យកនិពា្វនជាត្រើយថ្នល់ | |
យូរឆាប់គង់តែដល់ | កុសលជួយចាកសង្សារ ។ | |
កូនចៅរិះរេគិត | មើលគំនិតចិត្តដូនតា | |
ប្រព្រឹត្តខុសសាសនា | គេចកិរិយាកុំធ្វើត្រាប់ ។ | |
មើលចាស់ណាត្រឹមត្រូវ | ចុះក្នុងផ្លូវកន្លងច្បាប់ | |
ចាស់ស្តីគប្បីស្តាប់ | ប្រិតព្រៀងប្រាប់ឲ្យប្រុងចាំ។ | |
គោរពគុណទាំងបី | សូត្របាលីតាមចំណាំ | |
រក្សាអង្គសីលប្រាំ | កម្មវេរាតាមមិនទាន់ ។ | |
សាសនានៅវែងឆ្ងាយ | កន្លងបា្លយជាងពីរពាន់ | |
សព្វថ្ងៃលៃគ្នេគ្នាន់ | មិនទាន់គ្រប់ជាងប្រាំរយ។ | |
ឥឡូវចិតប្រាំបី | នៅម្ភៃមួយខាងក្រោយ | |
កូនចៅកុំបណ្តោយ | ឲ្យលិចលង់ក្នុងសង្សារ។ | |
មានពាក្យចាស់ដំណាល | ថាកណ្តាលព្រះសាសនា | |
ទំនាយក្បួនតំរា | ថានឹងរៀវហើយរីកវិញ ។ | |
ហេតុនេះអស់កូនចៅ | ទោះល្ងង់ខ្លៅយ៉ាងណាមិញ | |
ខំអុស្សាហ៏ទន្ទេញ | បំពេញពាក្យពុទ្ធទំនាយ។ | |
តំណពីថ្ងៃនេះ | រៀនតំរិះកុំរាយមាយ | |
កូនណាមិនស្វាធ្យាយ | មិនរលាយរលត់ទុក្ខ។ | |
ដល់សាសនាគ្រប់គ្រាន់ | ជួបប្រាំពាន់ទៅខាងមុខ | |
ទំនាយរាយទំនុក | ថាឪពុកម្តាយស្អប់កូន។ | |
ថាកើតអន្តរកប្ប | គុំសម្លាប់គ្នាបងប្អូន | |
មិនដឹងតាដឹងដូន | សូន្យសីលទានមិនមានសល់។ | |
គួរគិតកុំសាងកម្ម | កាន់សីលប្រាំចាំដំកល់ | |
ខំសាងមគ្គសាងផល | នឹងបានដល់ឋានសាន្តសុខ។ | |
នឹងរួចពីកាប់ចាក់ | មិនបានធ្លាក់ទៅនរក | |
ព្រះសិរអារ្យត្រាស់ខាងមុខ | រាសាយទុក្ខសោករាល់ថ្ងៃ។ | |
នេះហៅច្បាប់បណ្តាំ | ថាពាក្យប្រាំៗមួយផ្ទូន | |
បទព្រហ្មគ្រប់ឃ្លាបួន | ជួនចែងចប់ម្ល៉េះហើយហោង។ |
Saturday, August 24, 2013
រឿង សំណើច
រឿងព្រះសង្ឃខូច
ថ្ងៃមួយមានស្ត្រីស្អាតម្នាក់ កំពុងអង្គុយយំនៅក្បែរដើមឈរមួយ មួយរំពេចក្រោយមកមានព្រះសង្ឈមួយអង្គនិមន្ដមក រួចក៏សួរទៅស្ត្រីនោះថាហេតុអ្វីបានជាញ៉ូមអង្គុយយំដូច្នេះ? ស្ត្រីនោះក៏ឆ្លើយតបទៅព្រះសង្ឃនោះវិញថា "មានប្រុសព្រានម្នាក់ គេលួងលោមខ្ញុំ យកទៅរំលោភ" ។ បន្ទាប់មកព្រះសង្ឃនោះសួរទៅស្ត្រីនោះទៀត បន្ទាប់ពីដល់កន្លែងរំលោភហើយ គេធ្វើអ្វីទៀត? ស្ត្រីនោះឆ្លើយថា គេចាប់ដោះអាវ និងខោរបស់ខ្ញុំ ។ ព្រះសង្ឃនោះក៏សួរទៅស្ត្រីនោះម្តងទៀត បន្ទាប់មកគេធ្វើអ្វីទៀត? ស្ត្រីនោះក៏ឆ្លើយ " គេក៏ចាប់រំលោភបានសម្រេចទៅ" រួចព្រះសង្ឃនោះក៏សួរថាគេរំលោភដូចនេះឬ? ស្ត្រីនោះក៏ឆ្លើយថា "យ៉ាងនេះអែង!" ព្រះសង្ឃនោះក៏ឆ្លើយតបវិញថា "អញ្ចឹងក៏យំដែរ ស្រួលទាំងអស់គ្នាតើ!" ។ ស្ត្រីនោះក៏ប្រាប់ទៅព្រះសង្ឃនោះវិញថា "ពិតមែន! វាស្រួលទាំងអស់គ្នាមែន ប៉ុន្ដែអ្វីដែលខ្ញុំសោកស្ដាយរហូតដល់យំនោះ ព្រោះបុរសនោះកើតអេសដ៏។ ពេលនោះព្រះសង្ឃនោះក៏ស្រែកឡើង "ហេតុអ្វីមិនប្រាប់អាត្មាពីមុន" ៕
ល្អណាស់កូនប៉ា
សុខត្រលប់មកពីរៀនភ្លាម រត់ទាំងត្រហេបត្រហប ទៅអួតប្រាប់ឳពុកថា៖
កូន៖ ប៉ាៗ !ថ្ងៃនេះ អ្នកគ្រូបានសួរសំនួរមួយ គ្មានសិស្សណាម្នាក់ ហ៊ានងើបឈរឆ្លើយទេ គឺមានតែខ្ញុំម្នាក់គត់
ប៉ា៖ អើ !ល្អណាស់កូន អាហឹ្នងទើបសមជាកូនប៉ា! ចុះអ្នកគ្រូសួរកូនថាម៉េច?
កូន៖ គាត់សួរថា អ្នកណាខ្លះប្រលងធ្លាក់!
ប៉ា៖ !!!
អ្នកណានិយាយ
ម៉ោងសិក្សាពីប្រវត្តិវិទ្យាតែងធ្វើអោយពួកសិស្សងងុយដេក ហេតុនេះគ្មានអ្វីពិបាកយល់ទេនៅពេលពួកគេត្រេកអរដោយដឹងថាឆាប់បានត្រលប់ទៅផ្ទះវិញ ។ អ្នកគ្រូប្រកាសចំពោះមុនសិស្សរបស់ខ្លួនោះ
- ប្អូនណាអាចឆ្លើយនិងអ្នកគ្រូបាន
អ្នកគ្រូអនុញ្ញាតអោយទៅផ្ទះភ្លាមមុនពេលស្នូរជួងសាលាលាន់ឡើង។ ម៉េច សប្បាយចិត្តទេ?
-សប្បាយចិត្តណាស់អ្នកគ្រូ!
សិស្សក្នុងថ្នាក់ឆ្លើយព្រមគ្នា។ ចំណោមនោះសិស្សឈ្មោះឌិច ឆ្លើយដោយមានការជឿរជាក់ក្នុងចិត្តជាងគេព្រោះគិតថាខ្លួនឆ្លាត ជាងសិស្សឯទៀត អាចឆ្លើយសំនួរដោយគ្មានពិបាក់។ ឃើញសិស្សសប្បាយចិត្ត អ្នកគ្រូសើចញឹមៗ រួចនិយាយ៖
- បើអញ្ចឹងចាំឆ្លើយណា ។ អ្នកណានិយាយពាកយមួយឃ្លាថា”កុំសួរមាតុភូមិថាត្រូវធ្វើអ្វីឱ្យខ្លួនអ្នក តែត្រូវសួរខ្លួនឯងថាត្រូវធ្វើអ្វីអោយមាតុភូមិ ?”
សិស្សម្នាក់ឆ្លើយ៖
ជម្រាបអ្នកគ្រូ សំដីនេះគឺលោកចន អេហ្វ កេណ្ណីឌី ប្រធានាធិបតីទី 35 របស់សហរដ្ឋអាមេរិចជាអ្នកនិយាយ។
- ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានហើយ
សំនួរបន្តគឺ អ្នកណានិយាយពាក្យថា”ខ្ញុំមានសុបិនមួយ…..?”
សិស្សម្នាក់ទៀតឆ្លើយ៖
ជម្រាបអ្នកគ្រូ សំដីនេះគឺលោកអាចារ្យប្រដៅសាសនាជនស្បែកខ្លៅឈ្មោះម៉ាទីន លូថឺឃិង ជាអ្នកនិយាយ។
- ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានដែរ។
ឃើញគេបានទៅផ្ទះមិនពីរនាក់ សិស្សឌិច ក្តៅក្រហាយស្រែកឡើង៖
- អង្កាល់ទើបពួកគេព្រមបិទមាត់?
អ្នកគ្រូភ្ញាក់ព្រើត៖
- អ្នកណានិយាយ និង អ្នកណា?
សិស្សឈ្មោះ ឌិចឆ្លើយចាក់បណ្តោយ៖
- បាទ គឺប្រធានាធិបតីអាមេរិកឈ្មោះ ប៊ីលគ្លិនតុនអ្នកនិយាយ។ ខ្ញុំអាចទៅផ្ទះដូចគេបានហើយមែនទេ អ្នកគ្រូ?
ជិះតាក់ស៊ីហើយបានលុយទៀត
សាំ និង ចាំកំពុងនិយាយគ្នានៅឯសាលា។
ចាំ: កាលពីយប់មិញយើងជិះតាក់ស៊ីគ្មានអស់មួយរៀលសោះ ហើយថែមទាំងបានលុយ ១០០០០រៀលទៀតផង។
សាំ: យី! ឯធ្វើយ៉ាងណាបានជាតាក់ស៊ីអត់យកលុយ ហើយថែមទាំងបានលុយទៀត។
ចាំ: យប់មិងយើងលេងល្បែងចាញ់អស់រលីងពីខ្លួន មិនដឹងទៅផ្ទះវិញដោយរបៀបណា យើងក៏ហៅតាក់ស៊ីជិះ។ យើងក៏អោយតាក់ស៊ីឈប់មុខផ្សារ យើងប្រាប់ម្ចាស់តាក់ស៊ីថា ខ្ញុំជ្រុះកាបូបក្នុងឡានវាងឹតណាស់ខ្ញុំរកមិនឃើញសោះអោយខ្ញុំខ្ចីលុយ ១០០០០រៀលមកដើម្បីយកទៅទិញពិលយកមកមើល ព្រោះលុយខ្ញុំច្រើនណាស់។ គ្រាន់តែដើរចូលភ្លាមតាក់ស៊ីនោះបើកទៅយ៉ាងលឿន ហាស ហាសហា......
ចាំអញអោយលុយតើ
ឆ្មបម្នាក់បង្កើតកូនឲគេរួចគេមិនឲលុយ ក៏តាមទារលុយគេព្រឹកល្ងាចមិនឈប់។
អ្នកជំងឺខឹងពេកស្រែកថាៈ ចាំតែអញឲលុយតើ! មកបង្កើតអញ លូកអញឡើងក្រហាយក្តិតឈឺមិនទាន់បាត់ផង នៅតាមទារលុយទៀត ស្អែកឲ!
ឆ្មបហួសចិត្តទៅផ្ទះវិញ។
មីងម្នាក់នាំកូនក្តៅខ្លួន ទៅពេទ្យ។ ក្រោយពិនិត្យរួចវេជ្ជបណ្ឌិត
បញ្ជឲជំនួយការនាំនាងចូលសាសកាត់សេ (Salle 4C) ។ មីងស្រែកប្រកែកថាៈ ហេតុអ្វីកូនខ្ញុំក្តៅខ្លួនសោះបែរជាយកទៅកាត់សេវិញ លោក? គ្រូពេទ្យ...?
ប្រើពាក្សបច្ចេកទេស
មីងអង្គុយចាំពេទ្យ សង្រ្គោះកូនស្រីមួយស្របក់ ស្រាប់តែពេទ្យចេញមកប្រាប់គាត់ថាៈ
កូនមីងដេសេ Décés ហើយ! មីងអរណាស់ៈ ចាស់! ធ្វើម៉េច ធ្វើចោះឲតែកូនខ្ញុំរស់! ។
ពេទ្យៈ អូហ៏សុំទោសមីង ពាក្សដេសេនឹងគឺងាប់! ។ អុញ!
ខំតែអរ
យាយអុកស្រលាញ់ឆ្មាគាត់ខ្លាំងណាស់! ថ្ងៃមួយឆ្មានោះ ឡើងលើចុងឈើ ចុះវិញអត់រួច។
យាយអុកហៅប៉ូសីសឲជួយ។ ប៉ូសីសដាក់ជណ្តើរ ឡើងជួយយកឆ្មា ទំរាំបានដាក់ចុះចដី។
យាយអុកដើម្បីតបស្នងសងគុណដល់ប៉ូសីស ក៏រៀបតុឆុងកាហ្វេជូនដល់ប៉ូសីសពិសារ។
ប៉ូសីសផឹកឆ្អែត ក៏ឡើងជិះលើរថយន្ត ថយឡានមកក្រោយហើយចេញទៅក៏កិនកូនឆ្មា
នោះលៀនអណ្តាតថ្លឹន។
ស្មានថាសាច់ឈ្លូសប្រលាក់
នៅមណ្តលសុខភាព ខេត្តមណ្តលគីរី អ្នកជំងឺមកពិគ្រោះជំងឺ ពេទ្យប្រាប់ថាៈ ជំងឺមីត្រូវពិនិត្យលាមក៕
-អ្នកជំងឺ លាមកអីគ?
-ពេទ្យ ពិនិត្យអាចម៏នឹងណា! ស្អែកយកមកខ្ញុំមើល។ លុះស្អែកឡើង អ្ននជំងឺមកកកកុញ
បើកថ្នាំហើយគេទៅផ្ទះ។ សល់មីងម្នាក់ឈររេរារាងអឹមអៀនរួចក៏កេះពេទ្យ ហុចឲពេទ្យ
មួយកញ្ចប់ចេកប្រហែលមួយគីឡូ។ ពេទ្យមើលនាយមើលអាយឃើញស្ងាត់នឹកថាបើមិន
ងៀតសាច់ជ្រូកព្រៃ ក៏សាច់ឈ្លូសប្រលាក់ដែរ ក៏ទទួលភ្លេតដាក់ក្នុងកាបូបខោអាវ មើល
សឹងមិនទាន់។ ទាល់តែស្ងាត់បានហានស្រាយមើល។ ព្រះអើយ ម៉ាកញ្ចប់ស្លឹកចេកសុទ្ធតែ
អាចម៍ឲេលូនណែនប៉ុនៗ កំភួនដៃស្អុយង៉ោងពេញកាបូបខោអាវ។
ម៉ូយត្រីរ៉ស់
មីងបបរត្រីរ៉ស់បានចាត់ទុកពូជាងកាត់សក់ជាម៉ូងគាត់ ទោះគាត់យឺតយ៉ាងណាក៏មីងទុកពង
ត្រីរ៉ស់ ១ដុំរាល់ព្រឹក។ ព្រឹកនេះមីងពរកូនេញ៉េរញ៉ៃពេក ក៏ទុកកូនលើកៅអី អោនផ្លុំភ្លើង។
ស្រាប់តែកូននោះទយគូថបាញ់អាចម៍ប្រូតដាក់ឆ្នាំងបបរអាចម៍អណ្តែតត្រាលើបបរ
មីងមើលនាយមើលអាយយកវែកដួសអាចម៍លើៗ ចោលអស់ តែក្បាលអាចម៍លេចទៅ
បាត់ឆ្នាំង ព្រោះមិនទាន់មានម៉ូយ។ មួយស្របក់ក្រោយមកម៉ូយក៏មកកុះករ ពូកាត់សក់ក៏
មកដែរ។ មីងកូរកពងត្រីដួសដាក់ឲពូកាត់សក់ ពូផ្លុំបបរហុតគ្រូកៗ ស្រាប់តែដួសពងត្រី
ដាក់មួយមាត់ រួចខ្ជាកស្រែកភ្លាត់សំលេងថា មីងពងត្រីដូចអាចម៍! មីងក៏ចុចមួយដុំមកភ្លក់
រួចខ្ជាក់ចេញញ័រ តតាត់។ អ្នកជិតខាងខ្លះហិត ខ្លះភ្លក់ ក៏ស្រែកព្រមគ្នាថា អាចម៍ហើយថា
មិនអាចម៍ទៀត! ស្រាប់ស្ទុះទៅក្អួតឡើងផ្អើលពេញផ្សា មានស្រីម្នាក់នោះកំពុងចាញ់កូន
ផង ក្អួតទាល់តែសន្លប់ដឹកទៅពេទ្យ៕
ឆ្លើយខុសទិសដៅ
កូនឡានតាក់ស៊ីចង្កូតស្ដាំមួយ កំពង់រត់យ៉ាងលឿន ស្រាប់តែនៅពីមុខមានឡានដឹកទំនិញ
យ៉ាងធំមួយ។ តាកុងឡានពិបាកមើលឡានមែនទែនព្រោះឡានចង្កូតស្តាំ ក៏សួរអ្នកជិះខាង
ឆ្វេងថា បងមានឡានទេ? អ្នកជិះឆ្លើយៈ អត់ទេ! តាកុងក៏វ៉ាឡានដឹកទំនិញនោះវ៉ាវ ភ្លាមស្រាប់តែ ផាំង ប្រាវៗ ។ ឡានតាក់ស៊ីនោះជល់នឹងឡានគេមកពីមុខកំពិតឡើងរួញមុខ
ឡាន។ តាកុងសួរអ្នកជិះ ហើយខ្ញុំសួរបងថាមានឡានទេ បងឆ្លើយថាអត់ទេ ឥឡូវហេតុអីក៏
មានឡាន។ អ្នកជិះតបៈ ខ្ញុំស្មានថាតាកុងឯងសួរថា ខ្លួនខ្ញុំមានឡានទេ បានជាខ្ញុំថាអត់ទេ
នឹងណា។ តាកុងៈ អញ្ចឹងទេ! វឹះចូលវត្តព្រះពុទ្ធទាំងអស់គ្នា។
សក្តិសិទ្ធមែន
មីងសួនដើរមកបពីច្រូតកាត់ខ្ទមអ្នកតា ហើយស្រែកថាៈ លោកតា
ខ្ញុំសុំកូនប្រុសមួយឲបែ្លកពីគេ រួចក៏ដើរហួស ។ ឆ្នាំក្រោយស្រាប់តែគាត់មានទំងន់ កើតបានកូនមូយប្លែកគេមែន ព្រោះដៃមូយនោះមានម្រាមប្រាំពីរ ដៃមូយទៀតមានម្រាមប្រាំមូយ ជើងទាំងពីសុទ្ធតែម្រាម៦ ភ្នែកមួយនៅថ្ងាស ភ្នែកមួយក្បែរត្រចៀក ។
គ្រាន់តែឃើញមុខកូនគាត់ស្រែកថាៈ អាអ្នកតាចង្រៃសក្តិសិទ្ធិមែន។
ផឹកទាល់តែធ្លាក់ភ្នែក
នាយឆយស្រែកប្រាប់ប្រពន្ធពូឌឿនថា មីងអើយ។ ពូឌឿនធ្លាក់ភ្នែកហើយ រកផ្លូវកមផ្ទះវិញ
មិនឃើញទេ។ ដោយថុញថប់នឹងប្តីដែលដើរផឹកមិនឈប់មីងតបវិញថាៈ អើបើវាធ្លាក់ភ្នែក
ឲវាខ្វាក់ស្រឡះទៅ។ លុះយប់ជ្រៅស្រាប់តែពូឌឿនដើរយោលយោកមកឈរតោង
របងហើយស្រែកថាៈ ណែវ៉ើយ! អាណាយកផ្លូវមុខផ្ទះអញទៅណា អញរកមិន
ឃើញទេវ៉ើយ។
បុរសក្លាហាន
មនុស្សម្នាកំពុងទស្សនាអាងចញ្ចឹមក្រពើ ដែលសុទ្ធតែក្រពើធំៗ គួឲព្រឺសំបុរ។
ស្រាប់តែម្នាស់ក្រពើប្រកាសមេក្រូថា មានអ្នកណាហានលោតចូលអាងក្រពើ
ខ្ញុំជូនរង្វាស់ ៤ ម៉ឺនដុល្លា។ ស្រាប់តែមានបុរសម្នាក់លោតចូលជាន់ក្រពើយ៉ាង
សាហាវក្រពើដេញខាំរតប្រកាច់ប្រកិនបែកភក់ ទំរាំមកលើរួចចង់ងាប់។
អ្នកកាសែតរត់ព្រូទៅសំភាស់គាត់ អ្នកកាសែតសួរៈ ដើម្បីលុយនឹងកិត្តិយស
ហេតុអ្វីបានជាលោកក្លាហានប្រថុយជីវិតយ៉ាង់នេះ! បុរសនោះនិយាយទាំងក្រហម
មុខងាំងៈ ដើម្បីលុយម្រ៉ាយវាអី! កំពុងតែរកមុខអាចោរម៉ាយណាវាលេងភ្លើច្រាន
អញចូលអាងក្រពើគ្នានដឹងងាប់សោះ។
អ្នកណាក៏ខ្ញុំមិនស្តាប់
វេជ្ជបណ្ឌិតថ្ងៃនេះអប់រំស្រ្តីរកស៊ីផ្លូវភេទពីបញ្ហាអេដស៍ ស្រ្តីទាំងអស់មិនស្តាប់ការ
ពន្យល់សោះជជែកគ្នាវ៉ែរ។ ស្អែកវេជ្ជបណ្ឌិតបានអញ្ចើញមេបនចូលរួមដើម្បីជួយ
ប្រាប់កុំឲស្រ្តីទាំងនោះជជែកគ្នា។ វេជ្ជបណ្ឌិតកំពុងបង្រៀនពីរបៀបប្រើប្រាស់ស្រោម។ ស្រ្តីម្នាក់ជជែកគ្នាសើចអត់
ស្តាប់ មេបនស្រែកថាៈ ស្ងាត់ស្តាប់គ្រូពន្យល់! ស្រាប់តែនាងនោះតបៈ ស្អីចង់ឲខ្ញុំ
ស្តាប់មីងឯង? សូម្បីតែម៉ែខ្ញុំ ខ្ញុំមិនស្តាប់ផង បើខ្ញុំចេះស្តាប់ម៉ែខ្ញុំមិនមកធ្វើស្រីខូតទេ។
គ្រូពេទ្យតឹងចិត្តពេកក៏អង្វរ តែការយល់ដឹងនេះ វាជាសុវត្តិភាពពេលអនាគតរបស់
ពួកអ្នក។ នាងម្នាក់ទៀតតប អើបើពួកអញចេះគិតពីអនាគតនោះម្ល៉េះពួកលោកគ្រូ
ឯងអត់អីលិទ្ធបាត់ទៅហើយ។ គេសើចគិល! គ្រូពេទ្យបែកញើសជោកថ្ងាស។
រឿង ខ្មោចលង
ខ្មោចលងពិត
កាលពីខ្ញុំនៅអាយុប្រហែល ១០ ឆ្នាំ នាពេលល្ងាចមួយដែលខ្ញុំបរិភោគអាហារ
ពេលល្ងាចរួច។ មិត្តខ្ញុំម្នាក់បានបបួលខ្ញុំទៅដើរលេង ថ្ងៃនោះគឺជាថ្ងៃចូលឆ្នាំខ្មែរ ជាពេលដែលព្រះច័ន្ទពេញវង់។ មានកំលោះក្រមុំជាច្រើនលេងល្បែងប្រជាប្រិយ
អ៊ូអរយ៉ាងសប្បាយរីករាយ។ រូបខ្ញុំវិញគឺខ្ញុំលេងបិតពួនដែលជាល្បែងសំរាប់ក្មេង
គឺគេចែកជាពីរក្រុម។ ក្រុមខ្ញុំជាអ្នកចាំទី ក្រុមខ្ញុំមានសមាជិកប្រហែល ១៥ នាក់។
ខ្ញុំក៏បានរត់ដេញអ្នកដែលរត់ពួន នៅពេលនោះគឺខ្ញុំរត់ដេញស្រមោលមួយ មិនដឹងជា
ស្រមោលអ្វី វាហាក់ដូចជាមនុស្ស។នៅពេលដែលខ្ញុំដេញវារត់នៅពេលដែលខ្ញុំឈប់
ស្រមោលនោះក៏ឈប់ដែរ ស្រមោលនោះវានៅឆ្ងាយពីខ្ញុំប្រហែល ១០០ ម៉ែត្រ។
ខ្ញុំក៏ចាប់ផ្តើមឆ្ងល់! ខ្ញុំក៏ស្រែកសួថា តើអ្នកជានរណា? ស្រមោលខ្មៅនោះមិនឆ្លើយទេ
ខ្ញុំក៏និយាយថាខ្ញុំឈប់លេងហើយ តោះយើងទៅផ្ទះទាំងអស់គ្នា។
ស្រាប់តែពេលនោះអ្វីដែលខ្ញុំរន្ធត់ ហើយព្រឺក្បាល គឺស្រមោលនោះចាប់ផ្តើមរលាយ
បន្តិតម្តងៗ ខ្ញុំក៏ចាប់ផ្តើមស្លុត ឈរដោយមិនហ្នឹងខ្លួនមើលស្រមោលនោះរលាយ
ក្លាយជាខ្យល់។ ខ្ញុំបានដឹងថាមិនមែនជាមនុស្ស ខ្ញុំក៏រត់ត្រលប់ក្រោយយ៉ាងលឿន ។
ពេលមកដល់ភូមិទើបខ្ញុំដឹងថាខ្ញុំរត់ដេញស្រមោលនោះអស់រយះពេល ៣ ម៉ោង
នឹងចំងាយប្រហែល ៥ គឺឡូម៉ែត្រ។ ខ្ញុំបានមើលនាឡិកា គឺម៉ោង ១ យប់ ហើយ
ពួកកំលោះក្រមុំ និងពួកក្មេងៗ បានទៅផ្ទះអស់ហើយ។ ពេលដល់ផ្ទះខ្ញុំមិននិយាយ
ប្រាប់នរណាម្នាក់ទេ ខ្ញុំចាប់ផ្តើមឈឺរយះ ៣ ថ្ងៃទើបខ្ញុំអាចទៅរៀនបាន។
ចាប់ពីថ្ងៃនោះមកខ្ញុំឈប់ដើរលេងយប់ ហើយក៏ចាប់ផ្តើមមានអារម្មណ៍លែងសូវខ្លាច
ដូចមុន ព្រោះខ្ញុំបានស្គាល់រសជាតិខ្មោចលងយ៉ាងចំលែក។
តាំងពីជួបប្រទះរឿងនេះមក ខ្ញុំចាប់ផ្តើមមានអារម្មណ៍ដូចមានគេប្រាប់ខ្ញុំថា ការដើរ
លេងយប់វាមិនល្អទេដូចខ្ញុំអញ្ចឹង ជួបខ្មោចលងដោយមិនដឹងខ្លួន។ ចប់
ខ្មោចលង
[...] កំពុងអង្គុយនិយាយគ្នា ជាមួយបងខ្ញុំសុខៗ ស្រាប់តែសំឡេងទូរស័ព្ទរោទិ៍ឡើង ។ ខ្ញុំរត់ទៅទទួលទូរស័ព្ទ… ស្របពេលរត់ទៅជិតដល់កន្លែងដាក់បញ្ចូលថ្មទូរស័ព្ទហើយ ស្រាប់តែភ្លើងដាច់ងងឹតឈឹង ។ ខ្ញុំបើកភ្នែកធំៗ ព្រោះផ្ទៃបន្ទប់ទាំងមូលពោរពេញទៅដោយភាពខ្មៅងងឹត គឺមានតែភ្លើងទូរស័ព្ទ ដែលកំពុងរោទិ៍នៅឆ្ងាយពីដៃរបស់ខ្ញុំតែប៉ុណ្ណោះ ។ ក្រោយពីដឹងថាភ្លើងដាច់ ខ្ញុំមានអារម្មណ៍ថាទូរស័ព្ទរបស់ខ្ញុំ ដូចជាចម្លែកខុសពីថ្ងៃធម្មតា ។ វារោទិ៍រហូតអត់ដាច់សោះ…!
បន្ទាប់ពីគិតចប់ ខ្ញុំមានអារម្មណ៍ថា អ្វីដែលខ្ញុំខ្លាចនោះបាននឹងចូលមកដល់ហើយ … ម៉ែអើយម៉ែ! ព្រឺឆ្អឹងខ្នងណាស់ ម៉ែអើយ! បន្តិចក្រោយមក ពេលខ្ញុំដើរ ទៅ ដល់ កន្លែងបញ្ចូលថ្មទូរស័ព្ទនោះ ទូរស័ព្ទរបស់ខ្ញុំក៏ឈប់រោទិ៍ តែ ខ្ញុំ មិន បាន លើក វា មើល ទេ ព្រោះវាងងឹតចាក់ភ្នែកមិនធ្លុះ។ ខ្ញុំប្រុង នឹងដើរចេញ មក អង្គុយ និយាយ បន្ត ទៀត ស្រាប់តែសំឡេងទូរស័ព្ទរបស់ខ្ញុំ បានរោទិ៍ម្តងទៀត។ ពេលនេះហើយ ជា ពេល ដែល ធ្វើអោយខ្ញុំលោះព្រលឹងអស់រលីង ព្រោះសំឡេងទូរស័ព្ទរបស់ខ្ញុំ ឮយ៉ាង ចម្លែក ណាស់ គឺចំលែកខុសពីថ្ងៃធម្មតា… មិនដឹងថាមូលហេតុអី្វទេ? បទចម្រៀងដែល នៅ ក្នុង ទូរស័ព្ទរបស់ខ្ញុំបានដូរ… តែអ្វីដែលគួរអោយរន្ធត់នោះ គឺបទនៅក្នុងទូរស័ព្ទ របស់ខ្ញុំ នេះ ជាបទដង្ហែរខ្មោចទៅវិញ? ពេលនោះខ្ញុំសម្រេចចិត្តនឹងទទួលទូរស័ព្ទមកនិយាយ តែអ្វីដែលគួរអោយព្រឺទៅទៀតនោះ គឺមានដៃមួយចាប់ដៃរបស់ខ្ញុំជាប់។
ខ្ញុំខំប្រឹងយ៉ាងណា ក៏មិនអាចដកដៃចេញ ពីដៃដ៏សែនចម្លែកនោះបានដែរ ។ តែខ្ញុំឆ្ងល់ណាស់! គឺឆ្ងល់ត្រង់ថា បើវាជាដៃរបស់បងស្រីរបស់ខ្ញុំ ហេតុអីបានជាមិនឃើញខ្លួនរបស់គាត់ ម៉េចក៏ឃើញតែដៃទទេបែបនេះ ?
គិតមកដល់ត្រឹមនេះ ស្រាប់តែខ្ញុំមានអារម្មណ៍ថាមិនស្រួលទេ…. ខ្ញុំខំស្រែកអោយបងខ្ញុំ ជួយ តែ គាត់បែរជាខ្លាចជាងខ្ញុំទៅទៀត! ដោយធ្វើយ៉ាងណា ក៏មិនអាចដកដៃរបស់ខ្ញុំ ចេញពីដៃនេះបាន ខ្ញុំបានសំរេចចិត្តសួរទៅថា៖
«តើអ្នកចង់បានអ្វីពីខ្ញុំ? ហើយមានការអី ម្តេចមិនឆាប់និយាយមក?»
«ទេ! ខ្ញុំមិនចង់បានអ្វីពីឯងទេ! តែខ្ញុំមកនេះ គឺចង់អោយឯងជួយ យកសាកសព របស់ ខ្ញុំ ចេញ ពីផ្នូរ ហើយយកមកសំអាតឲ្យផង ព្រោះវាកខ្វក់ណាស់…»
ក្រោយពីបានឮដូច្នេះ ខ្ញុំក៏ដួលសន្លប់លែងដឹងខ្លួន តាំងពីពេលនោះទៅ។…
ពេលខ្ញុំដឹងខ្លួនឡើង វិញ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះខ្ញុំឃើញ ឪពុកម្តាយនិងសាច់ញាតិរបស់ខ្ញុំ នាំគ្នាមកអង្គុយទ្រហោយំគ្រប់ៗគ្នា។
« ហេតុអីបានជាអ្នកទាំងអស់គ្នា នាំគ្នាយំយ៉ាងនេះ? នរណាគេកើតអីមែនទេម៉ាក់?» ខ្ញុំសួរទៅម្តាយដោយងឿងឆ្ងល់។
«កូនឯងហ្នឹងហើយ! ប៉ាម៉ាក់ស្មានថា កូនទៅចោលប៉ាម៉ាក់ហើយតើ!… ដឹងទេថាកូនសន្លប់ពីរយប់ពីរថ្ងៃហើយ !?»
«ពីរយប់ពីរថ្ងៃ ?!!!…» ខ្ញុំឧទាន ដោយភ្ញាក់ផ្អើល ហើយនឹកភ្នកទៅដល់រឿង ដែល បានកើតឡើងពីរថ្ងៃមុន។
«ទេ! កូនអត់អីទេ! កុំព្រួយអី…» ខ្ញុំ និយាយកម្លាចិត្ត ហើយឱនទៅឱបម្តាយ ដើម្បីបំបាត់ភាពភ័យខ្លាច ដែលកំពុងដិតជាប់នៅក្នុងអារម្មណ៍នៅឡើយ។ អ្នកម៉ាក់យកដៃអង្អែលសក់ខ្ញុំថ្នមៗ ដោយក្តីស្រឡាញ់ និងហួងហែង។ ខ្ញុំដកដង្ហើមធំ នឹងរឿងដែលបានជួបប្រទះ នៅយប់នោះ ហើយបន្តិចក្រោយមក ខ្ញុំក្រឡេកទៅមើលរូបថតធំមួយរបស់ខ្ញុំ ដែលព្យួរនៅលើជញ្ជាំងក្បែរនោះ។ រំពេចនោះស្រាប់តែលេចចេញរូបភាព ខ្មោចនោះបក់ដៃឲ្យខ្ញុំទៅជាមួយគេ ! ពេលនោះខ្ញុំស្រែកឡើងយ៉ាងខ្លាំង! រហូតតាំងសតិលែងបាន។
« ទេ! ទេ!… ចេញទៅ !… ចេញទៅ !… ម៉ាក់ជួយកូនផង !… ម៉ាក់! គេមកយកកូនទៅហើយ!!!»
ដោយដឹងថាអារម្មណ៍របស់ខ្ញុំ នៅរវើរវាយនៅឡើយ អ្នកម៉ាក់បានឲ្យបងប្អូនខ្ញុំ ដេក កំដរ ខ្ញុំ មួយយប់ទល់ភ្លឺ ដោយខ្លាចរឿងនោះកើតមកលើខ្ញុំម្តងទៀត។
ប៉ុន្មានថ្ងៃ ក្រោយមក ខ្ញុំមានអារម្មណ៍ថា គ្រាន់បើជាងមុន ដោយបាន ដើរកំសាន្ត ខ្លះៗ នៅតាម សួនច្បារ។ តែខ្ញុំនៅតែមានការភ័យខ្លាច ព្រោះទូរស័ព្ទនៅក្នុងហោប៉ៅរបស់ខ្ញុំ មិនដឹងថា វានឹងរោទិ៍ឡើងពេលណាទៀតទេ? នេះជាលើកទីមួយរបស់ខ្ញុំហើយ ដែលបានជួបប្រទះនឹងរឿង ដ៏គួរអោយភ័យខ្លាចបំផុត៕
រឿងអាប៉ាងនាងតី
ក្នុងសម័យមួយនោះ ជារដូវស្រូវទុំ អាប៉ាងទៅដេកចាំស្រូវវា ទាំងយប់ទាំងថ្ងៃ មានទាំងចាប៉ីមួយទៅផង, វេលាថ្ងៃឡើង ថែទាំស្រូវ ដល់ពេលយប់តំនេរ តែងដេញចាប៉ី ហើយស្រែកច្រៀងផង។ លុះច្រៀងរាប់យប់ទៅ មានខ្មោចស្រីក្រមុំម្នាក់ឮសូរចម្រៀងច្រៀងចាប៉ីពីរោះពេកក៏ដើរ ទៅស្តាប់ ទៅអង្គុយអាំងភ្លើងក្រោមខ្ទមអាប៉ាង យូរបន្តិចទៅ អាប៉ាងក្រឡេកទៅក្រោមផ្ទះ ឃើញខ្មោចដែលតំណែងខ្លួននោះអង្គុយអាំងភ្លើង អាប៉ាងសួរទៅថា «អាណាអង្គុយក្រោមខ្ទមនេះ?» ។ មេខ្មោចប្រាប់ថា «ខ្ញុំ» ។ អាប៉ាងថា «ប្រហែលជាខ្មោចទេ» ។ មេខ្មោចឆ្លើយថា «ខ្មោចថាមិនខ្មោច»។ អាប៉ាងសួរថា «ហោងឯងឈ្មោះអី? មករកអី?» ។ មេខ្មោចឆ្លើយថា «ខ្ញុំឈ្មោះតី, ខ្ញុំមកស្តាប់ថាប៉ី»។ អាប៉ាងថា «ឡើងមក! បើមកស្តាប់ចាប៉ី » ។ មេខ្មោចឡើងទៅអង្គុយជិតអាប៉ាងៗ ក៏ស្រឡាញ់គ្នាយកជាប្តីប្រពន្ធទៅ ។ ដល់រួចស្រូវ មេខ្មោចនោះ សួរទៅអាប៉ាងថា «ឥឡូវរួចស្រូវហើយ តើឯងព្រមយកអញឬទេ? បើឯងមិនយកអញៗ នឹងកាច់យកឯង» ។ អញព្រមយក ប៉ុន្តែចាំអញដឹកស្រូវទៅទុកផ្ទះសិន» ។ លុះអាប៉ាងដឹកស្រូវយកទៅទុករួចហើយ ក៏ត្រឡប់មកយកមេកន្តីនោះវិញ ។ មេកន្តី ក៏នាំអាប៉ាងទៅជម្រាបសួរពួកបងប្អូនខ្មោចទាំងប៉ុន្មាន រួចក៏នៅជាមួយគ្នាទៅ ។ ប្រហែលជាងមួយខែ ពួកខ្មោចទាំងប៉ុន្មានបបួលគ្នា ព្រមទាំងអាប៉ាងឲ្យទៅរកបាញ់សត្វមកធ្វើជាអាហារ ។ អាប៉ាងក៏ទៅជាមួយនឹងពួកខ្មោចនោះ លុះទៅដល់កណ្តាលព្រៃដើមត្រថុក ដែលខ្មោចទាំងពួងសម្គាល់ថា ដើមឈើទាល បានប្រទេះនឹងកង្កែបមួយ ខ្មោចទាំងនោះស្រែកថា «ប្រយ័ត្នវ៉ីកនយើង! ដំរីធំណាស់ ទៅហើយ! »។ អាប៉ាងឮគេស្រែកថាដំរី ក៏ប្រឹងរកមើល មិនឃើញដំរីសោះ ឃើញតែកង្កែបលោតមកត្រង់មុខអាប៉ាងៗ ក៏ចាប់ដាក់ក្នុងថ្នក់សំពត់ទៅ ។ ខ្មោចអស់នោះ ចេះតែស្រែកថា «ប្រយ័ត្នវ៉ីដំរីស្តមួយធំណាស់» ហើយស្រែកសួរអាប៉ាងថា «ឃើញដំរីឬទេ?» ។ អាប៉ាងស្រែកថា «មិនឃើញទេ!» ។ ពួកខ្មោចក៏នាំគ្នាដើរមកដល់ជិតអាប៉ាងហើយថា «ទៅអាប៉ាងទៅផ្ទះយើង រកសត្វមិនបានទេ» ។ អាប៉ាងថា «អញបានកង្កែបមួយ» ។ ខ្មោចទាំងនោះ សួរទៅអាប៉ាងថា «យ៉ាងដូចម្តេចអាប៉ាងកង្កែបនោះ? ឯងចែកឲ្យយើងរាល់គ្នាស៊ីផង» ។ អាប៉ាងយកកង្កែបចេញពីថ្នក់ ហើយបង្ហាញទៅពួកខ្មោចនោះ ។ ខ្មោចអស់នោះឃើញ ក៏នាំគ្នារត់ព្រោងព្រាតអស់ទៅហើយវាមានវាចាថា «ទុកប្តីមីកន្តីឲ្យនៅមិនបានទេ ព្រោះវាខ្លាំងពូកែណាស់ វាហ៊ានចាប់ដំរីយកទៅដាក់ក្នុងថ្នក់វា, បើដូច្នោះ យើងឲ្យអាប៉ាងនេះនៅមិនបានទេ ឲ្យវាទៅវិញទៅ!» អាប៉ាងក៏បានរួចខ្លួន ហើយត្រឡប់ទៅផ្ទះវិញ ។
Subscribe to:
Posts (Atom)