Saturday, August 24, 2013

រឿង សំណើច


          
​​​​​​​​​​​​​ រឿងព្រះសង្ឃខូច                
ថ្ងៃ​មួយ​មាន​ស្ត្រី​ស្អាត​ម្នាក់ កំពុង​អង្គុយ​យំ​នៅ​ក្បែរ​ដើម​ឈរ​មួយ មួយ​រំពេច​ក្រោយ​មក​មាន​ព្រះ​សង្ឈ​មួយ​អង្គ​និមន្ដ​មក រួច​ក៏​សួរ​ទៅ​ស្ត្រី​នោះ​ថា​ហេតុ​អ្វី​បាន​ជា​ញ៉ូម​អង្គុយ​យំ​ដូច្នេះ? ស្ត្រី​នោះ​ក៏​ឆ្លើយ​តប​ទៅ​ព្រះ​សង្ឃ​នោះ​វិញ​ថា "មាន​ប្រុស​ព្រាន​ម្នាក់​ គេ​​លួងលោម​​ខ្ញុំ យក​ទៅ​រំលោភ" ។ បន្ទាប់​មក​ព្រះ​សង្ឃ​នោះ​សួរ​ទៅ​ស្ត្រី​នោះ​ទៀត បន្ទាប់​ពី​ដល់​កន្លែង​រំលោភ​ហើយ គេ​ធ្វើ​អ្វី​ទៀត? ស្ត្រី​នោះ​ឆ្លើយ​ថា គេ​ចាប់​ដោះ​អាវ និង​ខោ​របស់​ខ្ញុំ ។ ព្រះ​សង្ឃ​នោះ​ក៏សួរ​ទៅ​ស្ត្រី​នោះ​ម្តង​ទៀត បន្ទាប់​មក​គេ​ធ្វើ​អ្វី​ទៀត? ស្ត្រី​នោះ​ក៏​ឆ្លើយ​ " គេ​ក៏​ចាប់​រំលោភ​បាន​សម្រេច​ទៅ" រួច​ព្រះ​សង្ឃ​នោះ​ក៏​សួរ​ថា​គេ​រំលោភ​ដូច​នេះ​ឬ? ស្ត្រី​នោះ​ក៏​ឆ្លើយ​ថា "យ៉ាង​នេះ​អែង!" ព្រះ​សង្ឃ​នោះ​ក៏​ឆ្លើយ​តប​វិញ​ថា "អញ្ចឹង​ក៏​យំ​ដែរ ស្រួល​ទាំង​អស់​គ្នា​តើ!" ។ ស្ត្រី​នោះ​ក៏​ប្រាប់​ទៅ​ព្រះសង្ឃ​នោះ​វិញ​ថា "ពិត​មែន! វា​ស្រួល​ទាំង​អស់​គ្នា​មែន ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​សោក​ស្ដាយ​រហូត​ដល់​យំ​នោះ ព្រោះ​បុរស​នោះ​កើត​អេសដ៏។ ពេល​នោះ​ព្រះ​សង្ឃ​នោះ​ក៏​ស្រែក​ឡើង "ហេតុ​អ្វី​មិន​ប្រាប់​អាត្មា​ពី​មុន" ៕




ល្អណាស់កូនប៉ា
សុខ​ត្រលប់​មក​ពី​រៀន​ភ្លាម រត់​ទាំង​ត្រហេបត្រហប ទៅ​អួត​ប្រាប់​ឳ​ពុក​ថា៖
កូន៖ ប៉ាៗ !​ថ្ងៃនេះ អ្នកគ្រូ​បាន​សួរ​សំនួរ​មួយ គ្មាន​សិស្ស​ណា​ម្នាក់ ហ៊ាន​ងើបឈរ​ឆ្លើយ​ទេ គឺ​មាន​តែ​ខ្ញុំ​ម្នាក់​គត់
ប៉ា៖ អើ !​ល្អ​ណាស់​កូន អា​ហឹ្ន​ង​ទើប​សមជា​កូន​ប៉ា! ចុះ​អ្នកគ្រូ​សួរ​កូន​ថា​ម៉េច?
កូន៖ គាត់​សួរ​ថា អ្នក​ណាខ្លះ​ប្រលង​ធ្លាក់!
ប៉ា៖ !!!

 អ្នកណានិយាយ
​​​ម៉ោងសិក្សាពីប្រវត្តិវិទ្យាតែងធ្វើអោយពួកសិស្សងងុយដេក​ ហេតុនេះគ្មានអ្វីពិបាកយល់ទេនៅពេលពួកគេត្រេកអរដោយដឹងថាឆាប់បានត្រលប់ទៅផ្ទះវិញ ​។ អ្នកគ្រូប្រកាសចំពោះមុនសិស្សរបស់ខ្លួនោះ
- ប្អូនណាអាចឆ្លើយនិងអ្នកគ្រូបាន
អ្នកគ្រូអនុញ្ញាតអោយទៅផ្ទះភ្លាមមុនពេលស្នូរជួងសាលាលាន់ឡើង។ ម៉េច សប្បាយចិត្តទេ?
-​សប្បាយចិត្តណាស់អ្នកគ្រូ!
សិស្សក្នុងថ្នាក់ឆ្លើយព្រមគ្នា។ ចំណោមនោះសិស្សឈ្មោះឌិច ឆ្លើយដោយមានការជឿរជាក់ក្នុងចិត្តជាងគេព្រោះគិតថាខ្លួនឆ្លាត ជាងសិស្សឯទៀត អាចឆ្លើយសំនួរដោយគ្មានពិបាក់។ ឃើញសិស្សសប្បាយចិត្ត អ្នកគ្រូសើចញឹមៗ រួចនិយាយ៖
- បើអញ្ចឹងចាំឆ្លើយណា ។ អ្នកណានិយាយពាកយមួយឃ្លាថា”កុំសួរមាតុភូមិថាត្រូវធ្វើអ្វីឱ្យខ្លួនអ្នក តែត្រូវសួរខ្លួនឯងថាត្រូវធ្វើអ្វីអោយមាតុភូមិ ?”
សិស្សម្នាក់ឆ្លើយ៖
ជម្រាបអ្នកគ្រូ សំដីនេះគឺលោកចន អេហ្វ កេណ្ណីឌី ប្រធានាធិបតីទី 35 របស់សហរដ្ឋអាមេរិចជាអ្នកនិយាយ។
- ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានហើយ
សំនួរបន្តគឺ អ្នកណានិយាយពាក្យថា”ខ្ញុំមានសុបិនមួយ…..?”
សិស្សម្នាក់ទៀតឆ្លើយ៖
ជម្រាបអ្នកគ្រូ សំដីនេះគឺលោកអាចារ្យប្រដៅសាសនាជនស្បែកខ្លៅឈ្មោះម៉ាទីន លូថឺឃិង ជាអ្នកនិយាយ។
- ល្អ! ល្អណាស់ ! នាងអាចចេញទៅផ្ទះបានដែរ។
ឃើញគេបានទៅផ្ទះមិនពីរនាក់ សិស្សឌិច ក្តៅក្រហាយស្រែកឡើង៖
- អង្កាល់ទើបពួកគេព្រមបិទមាត់?
អ្នកគ្រូភ្ញាក់ព្រើត៖
- អ្នកណានិយាយ និង អ្នកណា?
សិស្សឈ្មោះ ឌិចឆ្លើយចាក់បណ្តោយ៖
- បាទ គឺប្រធានាធិបតីអាមេរិកឈ្មោះ ប៊ីលគ្លិនតុនអ្នកនិយាយ។ ខ្ញុំអាចទៅផ្ទះដូចគេបានហើយមែនទេ អ្នកគ្រូ?


                                   
​​​ ជិះតាក់ស៊ីហើយបានលុយទៀត
សាំ និង ចាំ​កំពុងនិយាយគ្នានៅឯសាលា។
ចាំ: កាលពីយប់មិញយើងជិះតាក់ស៊ីគ្មានអស់មួយរៀលសោះ ហើយថែមទាំងបានលុយ ​​១០០០០រៀលទៀតផង។
សាំ: យី‌! ឯធ្វើយ៉ាងណាបានជាតាក់ស៊ីអត់យកលុយ ហើយថែមទាំងបានលុយទៀត។
ចាំ: យប់មិងយើងលេងល្បែងចាញ់អស់រលីងពីខ្លួន មិនដឹងទៅផ្ទះវិញដោយរបៀបណា យើងក៏ហៅតាក់ស៊ីជិះ។ យើងក៏អោយតាក់ស៊ីឈប់មុខផ្សារ យើងប្រាប់ម្ចាស់តាក់ស៊ីថា ខ្ញុំជ្រុះកាបូបក្នុងឡានវាងឹតណាស់ខ្ញុំរកមិនឃើញសោះអោយខ្ញុំខ្ចីលុយ ១០០០០រៀលមកដើម្បីយកទៅទិញពិលយកមកមើល ព្រោះលុយខ្ញុំច្រើនណាស់។ គ្រាន់តែដើរចូលភ្លាមតាក់ស៊ីនោះបើកទៅយ៉ាងលឿន ហាស ហាស​ហា......

ចាំអញអោយលុយតើ
ឆ្មបម្នាក់បង្កើតកូនឲគេរួចគេមិនឲលុយ ក៏តាមទារលុយគេព្រឹកល្ងាចមិនឈប់។
អ្នកជំងឺខឹងពេកស្រែកថាៈ ចាំតែអញឲលុយតើ! មកបង្កើតអញ លូកអញឡើងក្រហាយក្តិតឈឺមិនទាន់បាត់ផង នៅតាមទារលុយទៀត ស្អែកឲ!
ឆ្មបហួសចិត្តទៅផ្ទះវិញ។



ស្តាប់ពេទ្យនិយាយច្រលំ
មីងម្នាក់នាំកូនក្តៅខ្លួន ទៅពេទ្យ។ ក្រោយពិនិត្យរួចវេជ្ជបណ្ឌិត
បញ្ជឲជំនួយការនាំនាងចូលសាសកាត់សេ (Salle 4C) ។ មីងស្រែកប្រកែកថាៈ ហេតុអ្វីកូនខ្ញុំក្តៅខ្លួនសោះបែរជាយកទៅកាត់សេវិញ លោក? គ្រូពេទ្យ...?

ប្រើពាក្សបច្ចេកទេស
មីងអង្គុយចាំពេទ្យ សង្រ្គោះកូនស្រីមួយស្របក់ ស្រាប់តែពេទ្យចេញមកប្រាប់គាត់ថាៈ
កូនមីងដេសេ Décés ហើយ! មីងអរណាស់ៈ ចាស់! ធ្វើម៉េច ធ្វើចោះឲតែកូនខ្ញុំរស់! ។
ពេទ្យៈ អូហ៏សុំទោសមីង ពាក្សដេសេនឹងគឺងាប់! ។ អុញ!




ខំតែអរ
យាយអុកស្រលាញ់ឆ្មាគាត់ខ្លាំងណាស់! ថ្ងៃមួយឆ្មានោះ ឡើងលើចុងឈើ ចុះវិញអត់រួច។
យាយអុកហៅប៉ូសីសឲជួយ។ ប៉ូសីសដាក់ជណ្តើរ ឡើងជួយយកឆ្មា ទំរាំបានដាក់ចុះចដី។
យាយអុកដើម្បីតបស្នងសងគុណដល់ប៉ូសីស ក៏រៀបតុឆុងកាហ្វេជូនដល់ប៉ូសីសពិសារ។
ប៉ូសីសផឹកឆ្អែត ក៏ឡើងជិះលើរថយន្ត ថយឡានមកក្រោយហើយចេញទៅក៏កិនកូនឆ្មា
នោះលៀនអណ្តាតថ្លឹន។

ស្មានថាសាច់ឈ្លូសប្រលាក់
នៅមណ្តលសុខភាព ខេត្តមណ្តលគីរី អ្នកជំងឺមកពិគ្រោះជំងឺ ពេទ្យប្រាប់ថាៈ ជំងឺមីត្រូវពិនិត្យលាមក៕
-អ្នកជំងឺ លាមកអីគ?
-ពេទ្យ ពិនិត្យអាចម៏នឹងណា! ស្អែកយកមកខ្ញុំមើល។ លុះស្អែកឡើង អ្ននជំងឺមកកកកុញ
បើកថ្នាំហើយគេទៅផ្ទះ។ សល់មីងម្នាក់ឈររេរារាងអឹមអៀនរួចក៏កេះពេទ្យ ហុចឲពេទ្យ
មួយកញ្ចប់ចេកប្រហែលមួយគីឡូ។ ពេទ្យមើលនាយមើលអាយឃើញស្ងាត់នឹកថាបើមិន
ងៀតសាច់ជ្រូកព្រៃ ក៏សាច់ឈ្លូសប្រលាក់ដែរ ក៏ទទួលភ្លេតដាក់ក្នុងកាបូបខោអាវ មើល
សឹងមិនទាន់។ ទាល់តែស្ងាត់បានហានស្រាយមើល។ ព្រះអើយ ម៉ាកញ្ចប់ស្លឹកចេកសុទ្ធតែ
អាចម៍ឲេលូនណែនប៉ុនៗ កំភួនដៃស្អុយង៉ោងពេញកាបូបខោអាវ។



ម៉ូយត្រីរ៉ស់
មីងបបរត្រីរ៉ស់បានចាត់ទុកពូជាងកាត់សក់ជាម៉ូងគាត់ ទោះគាត់យឺតយ៉ាងណាក៏មីងទុកពង
ត្រីរ៉ស់ ១ដុំរាល់ព្រឹក។ ព្រឹកនេះមីងពរកូនេញ៉េរញ៉ៃពេក ក៏ទុកកូនលើកៅអី អោនផ្លុំភ្លើង។
ស្រាប់តែកូននោះទយគូថបាញ់អាចម៍ប្រូតដាក់ឆ្នាំងបបរអាចម៍អណ្តែតត្រាលើបបរ
មីងមើលនាយមើលអាយយកវែកដួសអាចម៍លើៗ ចោលអស់ តែក្បាលអាចម៍លេចទៅ
បាត់ឆ្នាំង ព្រោះមិនទាន់មានម៉ូយ។ មួយស្របក់ក្រោយមកម៉ូយក៏មកកុះករ ពូកាត់សក់ក៏
មកដែរ។ មីងកូរកពងត្រីដួសដាក់ឲពូកាត់សក់ ពូផ្លុំបបរហុតគ្រូកៗ ស្រាប់តែដួសពងត្រី
ដាក់មួយមាត់ រួចខ្ជាកស្រែកភ្លាត់សំលេងថា មីងពងត្រីដូចអាចម៍! មីងក៏ចុចមួយដុំមកភ្លក់
រួចខ្ជាក់ចេញញ័រ តតាត់។ អ្នកជិតខាងខ្លះហិត ខ្លះភ្លក់ ក៏ស្រែកព្រមគ្នាថា អាចម៍ហើយថា
មិនអាចម៍ទៀត! ស្រាប់ស្ទុះទៅក្អួតឡើងផ្អើលពេញផ្សា មានស្រីម្នាក់នោះកំពុងចាញ់កូន
ផង ក្អួតទាល់តែសន្លប់ដឹកទៅពេទ្យ៕

ឆ្លើយខុសទិសដៅ
កូនឡានតាក់ស៊ីចង្កូតស្ដាំមួយ កំពង់រត់យ៉ាងលឿន ស្រាប់តែនៅពីមុខមានឡានដឹកទំនិញ
យ៉ាងធំមួយ។ តាកុងឡានពិបាកមើលឡានមែនទែនព្រោះឡានចង្កូតស្តាំ ក៏សួរអ្នកជិះខាង
ឆ្វេងថា បងមានឡានទេ? អ្នកជិះឆ្លើយៈ អត់ទេ! តាកុងក៏វ៉ាឡានដឹកទំនិញនោះវ៉ាវ ភ្លាមស្រាប់តែ ផាំង ប្រាវៗ ។ ឡានតាក់ស៊ីនោះជល់នឹងឡានគេមកពីមុខកំពិតឡើងរួញមុខ
ឡាន។ តាកុងសួរអ្នកជិះ ហើយខ្ញុំសួរបងថាមានឡានទេ បងឆ្លើយថាអត់ទេ ឥឡូវហេតុអីក៏
មានឡាន។ អ្នកជិះតបៈ ខ្ញុំស្មានថាតាកុងឯងសួរថា ខ្លួនខ្ញុំមានឡានទេ បានជាខ្ញុំថាអត់ទេ
នឹងណា។ តាកុងៈ អញ្ចឹងទេ! វឹះចូលវត្តព្រះពុទ្ធទាំងអស់គ្នា។

សក្តិសិទ្ធមែន
មីងសួនដើរមកបពីច្រូតកាត់ខ្ទមអ្នកតា ហើយស្រែកថាៈ លោកតា
ខ្ញុំសុំកូនប្រុសមួយឲបែ្លកពីគេ រួចក៏ដើរហួស ។ ឆ្នាំក្រោយស្រាប់តែគាត់មានទំងន់ កើតបានកូនមូយប្លែកគេមែន ព្រោះដៃមូយនោះមានម្រាមប្រាំពីរ ដៃមូយទៀតមានម្រាមប្រាំមូយ ជើងទាំងពីសុទ្ធតែម្រាម៦ ភ្នែកមួយនៅថ្ងាស ភ្នែកមួយក្បែរត្រចៀក ។
គ្រាន់តែឃើញមុខកូនគាត់ស្រែកថាៈ អាអ្នកតាចង្រៃសក្តិសិទ្ធិមែន។

ផឹកទាល់តែធ្លាក់ភ្នែក
នាយឆយស្រែកប្រាប់ប្រពន្ធពូឌឿនថា មីងអើយ។ ពូឌឿនធ្លាក់ភ្នែកហើយ រកផ្លូវកមផ្ទះវិញ
មិនឃើញទេ។ ដោយថុញថប់នឹងប្តីដែលដើរផឹកមិនឈប់មីងតបវិញថាៈ អើបើវាធ្លាក់ភ្នែក
ឲវាខ្វាក់ស្រឡះទៅ។ លុះយប់ជ្រៅស្រាប់តែពូឌឿនដើរយោលយោកមកឈរតោង
របងហើយស្រែកថាៈ ណែវ៉ើយ! អាណាយកផ្លូវមុខផ្ទះអញទៅណា អញរកមិន
ឃើញទេវ៉ើយ។

បុរសក្លាហាន
មនុស្សម្នាកំពុងទស្សនាអាងចញ្ចឹមក្រពើ ដែលសុទ្ធតែក្រពើធំៗ គួឲព្រឺសំបុរ។
ស្រាប់តែម្នាស់ក្រពើប្រកាសមេក្រូថា មានអ្នកណាហានលោតចូលអាងក្រពើ
ខ្ញុំជូនរង្វាស់ ៤ ម៉ឺនដុល្លា។ ស្រាប់តែមានបុរសម្នាក់លោតចូលជាន់ក្រពើយ៉ាង
សាហាវក្រពើដេញខាំរតប្រកាច់ប្រកិនបែកភក់ ទំរាំមកលើរួចចង់ងាប់។
អ្នកកាសែតរត់ព្រូទៅសំភាស់គាត់ អ្នកកាសែតសួរៈ ដើម្បីលុយនឹងកិត្តិយស
ហេតុអ្វីបានជាលោកក្លាហានប្រថុយជីវិតយ៉ាង់នេះ! បុរសនោះនិយាយទាំងក្រហម
មុខងាំងៈ ដើម្បីលុយម្រ៉ាយវាអី! កំពុងតែរកមុខអាចោរម៉ាយណាវាលេងភ្លើច្រាន
អញចូលអាងក្រពើគ្នានដឹងងាប់សោះ។

អ្នកណាក៏ខ្ញុំមិនស្តាប់
វេជ្ជបណ្ឌិតថ្ងៃនេះអប់រំស្រ្តីរកស៊ីផ្លូវភេទពីបញ្ហាអេដស៍ ស្រ្តីទាំងអស់មិនស្តាប់ការ
ពន្យល់សោះជជែកគ្នាវ៉ែរ។ ស្អែកវេជ្ជបណ្ឌិតបានអញ្ចើញមេបនចូលរួមដើម្បីជួយ
ប្រាប់កុំឲស្រ្តីទាំងនោះជជែកគ្នា។ វេជ្ជបណ្ឌិតកំពុងបង្រៀនពីរបៀបប្រើប្រាស់ស្រោម។ ស្រ្តីម្នាក់ជជែកគ្នាសើចអត់
ស្តាប់ មេបនស្រែកថាៈ ស្ងាត់ស្តាប់គ្រូពន្យល់! ស្រាប់តែនាងនោះតបៈ ស្អីចង់ឲខ្ញុំ
ស្តាប់មីងឯង? សូម្បីតែម៉ែខ្ញុំ ខ្ញុំមិនស្តាប់ផង បើខ្ញុំចេះស្តាប់ម៉ែខ្ញុំមិនមកធ្វើស្រីខូតទេ។
គ្រូពេទ្យតឹងចិត្តពេកក៏អង្វរ តែការយល់ដឹងនេះ វាជាសុវត្តិភាពពេលអនាគតរបស់
ពួកអ្នក។ នាងម្នាក់ទៀតតប អើបើពួកអញចេះគិតពីអនាគតនោះម្ល៉េះពួកលោកគ្រូ
ឯងអត់អីលិទ្ធបាត់ទៅហើយ។ គេសើចគិល! គ្រូពេទ្យបែកញើសជោកថ្ងាស។

No comments:

Post a Comment