Sunday, August 25, 2013

សុខភាព


  ហេតុអ្វីបានជាមនុស្សចាស់ដេកតិចជាងក្មេង?              
មនុស្ស​ម្នាក់ ៗ សុទ្ធ​តែ​ត្រូវ​ការ​ដេក ប៉ុន្តែ​រយៈ​ពេល​ដែល​ត្រូវ​ដេក​មិន​ដូច​គ្នា​ទេ ។
មនុស្ស​ធម្មតា ត្រូវ​ការ​ដេក ៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ កូន​ក្មេង​ត្រូវ​ដេក​ពី ១០ ទៅ ១២ ​ម៉ោង ចំណែក​មនុស្ស​ចាស់ ត្រូវ​ការ​ដេក ពី ៥ ទៅ ៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ គឺ​គ្រប់​គ្រាន់​ហើយ ។
ចូរ​ពិនិត្យ​មើល​ទារក ដែល​ទើប​នឹង​កើត​មក​ថ្មី ៗ វា​ដេក​ទាំង​យប់​ទាំង​ថ្ងៃ លើក​លែង​តែ​រយះ​ពេល​មួយ​ភ្លេត ដែល​វា​ត្រូវ​ស្រែក​យំ​ឃ្លាន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ សុទ្ធ​តែ​ជា​រយះ​ពេល​ដេក​យ៉ាង​ស្កប់ស្កល់ ។ តាម​ការ​ពិនិត្យ ឃើញ​ថា​ ទារក​ម្នាក់​ ៗ ត្រូវ​ដេក ២០ ម៉ោង​យ៉ាង​តិច ក្នុង​រយះ ពេល​ ១ ថ្ងៃ ១ យប់ ។បញ្ហា​ដេក​នេះ មាន​សារៈ​សំខាន់​នាស់ ចំពោះ​មនុស្ស​ពិសេស ចំពោះ​ទារក និង កូន​ក្មេង​ដែល​កំពុង​រីក​ចំរើន។ បើ​ក្មេង​ម្នាក់ ៗ អាច​ដេក​ឲ្យ​បាន​ស្កប់ស្កល់ និង ឲ្យ​បាន​ច្រើន​ពេល​វេលា ​នោះ​សុខភាព​របស់​វា នឹង បាន​បរិបូណ៌​មិន​ខាន ។
ចំពោះ​យុវជន​វិញ បញ្ហា​ដេក​ក៏​មាន​សារៈ​សំខាន់​ដែរ ព្រោះ​កាល់​បើ​ដេក​ស្កប់ស្កល់​ពេញ​មួយ​យប់​ហើយ សភាព​ហត់​នឿយ​ទាំង​ឡាយ ដែល​បណ្ដាល​មក​ពី​ការ​សិក្សា និង ការងារ​ផ្សេង ៗ ត្រូវ​បាន​កំចាត់​កំចាយ​អស់ ខួរ​ក្បាល​ក៏​ត្រូវ​ស្ថិត​ក្នុង​សភាព​ស្ពឹក​ដោយ​បាន​សម្រាក ។ ដូច្នេះ ព្រឹក​ថ្ងៃ​បន្ទាប់ គេ​នឹង​មាន​កម្លាំង​កំហែង ថ្លា​ខួរ​ក្បាល អាច​ប្រកប​ការងារ​ត​ទៅ​ទៀត បាន​យ៉ាង​ធូរ​ស្រួល ។
បើ​យ៉ាង​ដូច្នេះ ហេតុ​ម្ដេច​បាន​ជា​ក្មេង ដេក​ច្រើន​ជាង​យុវជន ហើយ​យុវជន​ដេក​ច្រើន​ជាង​មនុស្ស​ចាស់?
តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា សម្ព័ន្ធ​នៃ​សរសៃ​វិញ្ញាណ របស់​កូន​ក្មេង មាន​ភាព​មិន​នឹង​នរ គឺ​វា​ងាយ​នឹង​រំជួយ ងាយ​នឹង​ស្ពឹក កូន​ក្មេង​ឆាប់​អស់​កម្លាំង ហត់​នឿយ ហើយ​ក៏​ឆាប់​រំភើប ដូច​នេះ កូន​ក្មេង​ត្រូវ​ការ​ដេក​ច្រើន​ណាស់ ។
ចំណែក​យុវជន​ ធម្មតា​ដេក​តែ ៨ ម៉ោងក៏​ឃើញ​ថា​គ្រប់​គ្រាន់​ហើយ ។ ព្រោះ​ការ​ប្រើ​កម្លាំង​កាយ និង កម្លាំង​ប្រាជ្ញា​ដ៏​ច្រើន​មហិមា បាន​ធ្វើ​ឲ្យ​យុវជន​ហត់​នឿយ អស់​កម្លាំង តែ​ការ​សម្រាក​ ៨ ម៉ោង​នេះ​ក៏​ល្មម​នឹង​ធ្វើ​ឲ្យ​យុវជន កំចាត់​ការ​ហត់​នឿយ​បាន ព្រម​ទាំ​ងអាច​ការពារ គោលិកា​វិញ្ញាណ​ក្នុង​ស្រទាប់​ខួរ​ក្បាល មិន​ឲ្យ​ខូចខាត​ផង ។
តែ​ចំពោះ​មនុស្ស​ចាស់​វិញ ដោយ​សារ​ពលកម្ម​មិន​សូវ​មាន​ច្រើន ហើយ​គោលិកា​វិញ្ញាណ​ទាំង​ឡាយ ក៏​មិន​សូវ​រំជើប​រំជួល​ខ្លាំង ដូច​យុវជន អាស្រ័យ​ហេតុ​នេះ បាន​ជា​មនុស្ស​ចាស់ មិន​សូវ​ត្រូវ​ការ​ដេក​សម្រាក​ច្រើន​ម៉ោង​ពេក ។

ទទួលទាន ស្រាបៀរបែបណាល្អ?

សឹងតែគ្រប់ផ្ទះតែងតែមានវាក្នុងទូទឹកកកជានិច្ច។ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗដែលសប្បាយសូម ណែនាំដល់អ្នកដែលចូលចិត្តទទួលទាន ។
ទី១.ទុកស្រាបៀក្នុងទីកន្លែងត្រជាក់ក្នុងសីតុណ្ហភាព៤៥-៥៥°F។សីតុណ្ហភាពទាបជាជម្រើសល្អ
សម្រាប់ការទុកដាក់ និងធ្វើអោយមានរស់ជាតិកាន់តែពិសេស ។ ដបស្រាបៀរគួររក្សាដោយដាក់
បញ្ឈរនិងបើកថ្នមៗពេលត្រូវការទទួលទាន ។
វានឹងបាត់បង់នូវរសជាតិប្រសិនណាអ្នកបើកវាមិនត្រឹមត្រូវ។
ទី២ - ប្រើប្រាស់នូវ កែវត្រជាក់ ដែលកែវអាចដាក់ជាមួយគ្នានិងដបស្រាបៀរហើយការទុកដាក់វាត្រូវ
ទុកអោយឆ្ងាយនិងអាហារផ្សេងៗដូចជាគ្រឿងដាំស្ល ខ្ទឹមស ខ្ទឹមបារាំងជាដើម។
ទី៣ – ជ្រើសរើសកែវដ៏ត្រឹមត្រូវ កែវជ័រក៏អាចជាជម្រើសល្អសម្រាប់អ្នកផងដែរ ។
ទី៤ –ប្រើកែវស្អាត គួរផ្លាស់ប្ដូរកែវស្រាបៀររបស់លោកអ្នករាល់ពេលដែលអ្នកប្ដូរស្រាបៀរម្ដងៗ។
 ក្រេបរសជាតិដោយអារម្មណ៍រំភើប តែកុំញ៉ាំច្រើនពេក​ណាប្រយ័ត្នសុខភាពផង៕

វិធីងាយៗដើម្បីសុខភាពល្អ

សុខភាពគឺជាផ្នែកមួយដ៏សំខាន់សំរាប់ការរស់នៅប្រចាំថ្ងៃដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។
ដូច្នេះដើម្បីសំរេចនូវបំណងប្រាថ្នាសូមអានជាមួយនឹងអត្ថបទរបស់សប្បាយដូចខាងក្រោមនេះត្រូវ
ប្រកាន់ភ្ជាប់នូវអកប្បកិរិយាមួយចំនួនដែលផ្តល់ជាគុណសម្បត្តិសំរាប់សុខភាពរបស់លោកអ្នក៖
១- រក្សានូវទំលាប់ស្អាតសំរាប់ខ្លួនអ្នកដោយងូតទឹក ដុសធ្មេញអោយ​​ បានត្រឹមត្រូវនិងទៀងទាត់
 ត្រូវធ្វើការព្យាបាលធ្មេញភ្លាមបើមានខូច ត្រូវរក្សាខ្លួនកុំអោយមានជំងឺផ្សេងៗមកបៀតបៀនបាន។
២- ត្រូវមានទំលាប់ក្នុងការបរិភោគអោយបានត្រឹមត្រូវ កុំបរិភោគប្រសិនបើអ្នកមិនឃ្លាន ។
៣-រក្សាទម្ងន់អោយមានស្ថេរភាពកុំបណ្តោយអោយទម្ងន់របស់លោកអ្នកឡើងចុះគ្រប់ពេលត្រូវមាន
 លក្ខណ្ឌសំរាប់ប្រភេទអាហារដែលលោកអ្នកបរិភោគនិង ធ្វើលំហាត់ប្រាណអោយបានទៀងទាត់។
៤- ត្រូវគេងអោយបានគ្រប់គ្រាន់ មិនត្រូវប្រើគ្រឿងស្រវឹងដើម្បីជាវិធីក្នុងការគេងទេ ។
៥- ការទទួលទានជាតិស្រវឹងលើសបរិមាណដែលសរីរាង្គអាចទទួលយកបាននោះនឹងបង្ករជាបញ្ហា
ដល់អ្នកវិញជាមិនខាន។
៦- គួរជាសវាងអោយបានឆ្ងាយពីទំលាប់ពិសារបារី។
៧- អ្នកគួរធ្វើលំហាត់ប្រាណយ៉ាងតិចណាស់៣ដងក្នុងមួយសប្តាហ៍។
៨- រក្សាលំនឹងក្នុងការទទួលទានទឹក បើអ្នកធ្លាប់មានទំលាប់​ផឹកកាហ្វេមុនញុំអាហារនៅពេលព្រឹក​ គួរប្តួរទំលាប់មកផឹកទឹកជំនួសវិញ ត្រូវព្យាយាមផឹកទឹកយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ។
៩- ត្រូវប្រើប្រាស់ប្រភេទឡេការពារកំដៅថ្ងៃប្រសិនបើអ្នកត្រូវបំពេញកា​រងារនៅក្រោមកំដៅថ្ងៃ
រយៈពេលយូរ ព្រោះនេះជាសុខភាពស្បែករបស់អ្នក។

របស់៤យ៉ាងអាចបំផ្លាញស្នាមញញឹមរបស់អ្នក

ស្នាមញញឹមគឺជាវត្ថុដ៏មានតម្លៃរបស់មនុស្សគ្រប់រូប ហើយដែលគ្រប់គ្នាតែងប្រាថ្នាចង់បាននូវធ្មេញ ស្អាតចែងចាំងជានិច្ចដើម្បី រក្សាអោយបាននូវស្នាមញញឹមស្រស់ស្អាត។ តែថាមិនមែនជាការងាយ
ស្រួលទេ ទោះបីជាអ្នកខំដុសខាត់វារាល់ថ្ងៃ ជួបវេជ្ជបណ្ឌិតពីរដងក្នុង១ឆ្នាំ ក៏នៅតែមិនគ្រប់គ្រាន់ដែរ ព្រោះថាធ្មេញមាននាទីសំខាន់ក្នុងការ ទំពាអាហារសព្វបែបយ៉ាងជារៀងរាល់ថ្ងៃ។ខាងក្រោមនេះជា អាហារ មួយចំនួនដែលនាំទុក្ខទោសបំផុតដល់ធ្មេញក៏ដូចជាស្នាមញញឹមរបស់អ្នក៖
១. ទឹកក្ដៅ:ចូរកុំទទួលទានទឹកក្ដៅពេក កាហ្វេក្ដៅ ព្រោះវាមានសារធាតុFluoride(សារធាតុដែលជួយ អោយឫសធ្មេញរឹងមាំ)ទាបបំផុត។
២. ថ្នាំជក់ : វាអាចធ្វើអោយធ្មេញរបស់អ្នកខូច ឡើងពណ៌លឿងពិបាកសំអាត មានក្លិនមិនល្អហើយ
 ថែមទាំងអាចបណ្ដាលអោយអ្នកកើតជំងឺមហារីកបំពង់ក មាត់និងសួតថែមទៀតផង។
៣. ស្រា : ការទទួលទានស្រាច្រើន អាចបំផ្លាញកាចាធ្មេញរបស់អ្នកបាន គួរកាត់បន្ថយតាមអាចធ្វើ បានហើយកុំភ្លេចលាងសំអាតមាត់ធ្មេញ របស់អ្នកដោយទទួលទានទឹក ដុសធ្មេញបន្ទាប់ពីទទួល
 ទានសុរារួចរាល់។
៤. ស្ករគ្រាប់ : ដូចលោកអ្នកបានជ្រាបថា ទោះបីស្ករមិនបានទៅបំផ្លាញធ្មេញអ្នកដោយផ្ទាល់តែស្ករ មានផ្ទុកជាតិអាស៊ីដដែល អាច ទៅដុតបំផ្លាញឬនិងកាចាធ្មេញរបស់អ្នក ពុកផុយ ឬបង្កអោយ មាន ប្រហោងដែលធ្វើអោយអ្នកឈឺយ៉ាងខ្លាំងបាន។អាហារដែល ផ្ដល់ផលប៉ះពាល់ដល់ធ្មេញក្រៅពីព្យា យាម ជៀសវាងនូវប្រភេទអាហារទាំងបួនខាងលើ លោកអ្នកក៏គួរអនុវត្តន៍អោយបានត្រឹមត្រូវនូវការ
មាត់ធ្មេញអោយបានល្អ ដូចជាការដុសធ្មេញអោយត្រូវតាមពេលវេលា ក្រោយពេលទទួលទានអាហារ ជាពិសេសអាហារភេសជ្ជៈដែលមានជាតិអាស៊ីដខ្ពស់ សុរា កាហ្វេ ស្ករដាច់ខាតត្រូវដុសនិងលាង សំអាតហើយឧស្សាហ៍ទៅជួបទន្តពេទ្យដើម្បីទទួលបានការផ្ដល់ដំបូន្មានល្អៗ នោះទើបលោកអ្នកអាចញញឹមយ៉ាងស្រស់ស្អាតទៅកាន់មនុស្សនៅជុំវិញខ្លួនអ្នក៕

បី​យ៉ាង​​ជួយ​​កែ​ខៃ​សុខភាព​​​ភ្នែក​​ពេល​​ធ្វើ​ការ​​​យូរ

សម្រាប់​អ្នក​ធ្វើ​ការ​យូរ​ជាមួយ​កុំព្យូទ័រ​​ការ​ស្រវាំង​ភ្នែក​​ ​និង​អារម្មណ៍​ស្ត្រេស​ពី​ការ​សម្លឹង​កញ្ចក់​កុំព្យូទ័រ​យូរ​​តែង​កើត​មាន​ ជា​ញឹកញាប់។ ​​ដូច្នេះ​ដើម្បី​កែ​ខៃ​សុខភាព អ្នក​ឲ្យ​ប្រសើរ​ជាង​មុន ​ខ្ញុំ​សូម​លើ​យក​គន្លឹះ​ខ្លី​​ងាយៗ​បី​យ៉ាង​មក​ចែក​រំលែក​ដល់​ប្រិយមិត្ត៖
១. ​ឈប់​សម្រាក
ការ ​សម្រាក​ភ្នែក​ពី​កញ្ចក់​កុំព្យូទ័រ​​​រៀងរាល់ ៣០ ​នាទី​ម្ដង​នឹង​ធ្វើ​ឲ្យ​អ្នក​មានអារម្មណ៍​ធូរស្បើយ។ ​​អ្នក​អាច​សម្លឹង​មើល​វត្ថុ​ដែល​នៅ​ឆ្ងាយៗ​ ​ហើយ​បើ​ល្អ​គួរ​ងើប​ដើរ​ចេញ​ឲ្យ​បាន​ ៥ ​នាទី​គឺ​រឹត​តែ​ប្រសើរ។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត Marc Gross man ​​អ្នក​ជំនាញ​ផ្នែក​ភ្នែក​មក​ពី​ទីក្រុង​ញូវយ៉ក។ ​​អ្នក​ជំនាញ​ដដែល​បន្ត​ថា ​ការ​​សម្រាក​ភ្នែក​​រយៈពេល​ខ្លី​ញឹកញាប់​ ប្រសើរ​ជាង​ការ​សម្រាក​រយៈពេល​វែង។​​ អ្នក​អាច​សម្រាក​ភ្នែក​ពី ២​ ទៅ ៣ នាទី​រៀងរាល់​ ១៥ ​ទៅ​ ២០ ​នាទី​ម្ដង ​៥ ​នាទី​ ​រៀងរាល់​ ៣០ ​នាទី​ម្ដង ​ឬ​ ១០ ​នាទី​រៀងរាល់​​១​ ម៉ោង​ម្ដង។
២. ​សម្លឹង​វត្ថុ​ដែល​នៅ​ឆ្ងាយ
 
 ​​ គន្លឹះទី​ពីរ​ក្នុង​ការ​ជួយ​ដល់​ភ្នែក​គឺ​ ការ​សម្លឹង​វត្ថុ​ដែល​នៅ​ឆ្ងាយ។ ​​ខុស​ពី​គន្លឹះ​ខាង​លើ​បន្តិច​នៅ​ចំណុច​នេះ ​អ្នក​អាច​សម្លឹង​ចេញ​ឆ្ងាយ​ពី​កញ្ចក់​កុំព្យូទ័រ​ទៅ​កាន់​វត្ថុ​ដែល​នៅ​ ឆ្ងាយ​ពី ១០ ទៅ ១៥ វិនាទី។ ​បន្ទាប់​មក​សម្លឹង​វត្ថុ​ដែល​នៅ​ជិត​ពី ១០ ​ទៅ ១៥ ​វិនាទី​ដែរ។ ​​ធ្វើ​បែប​នេះ​​ប្រហែល ១០ ​ដង​នឹង​អាច​ជួយ​ឲ្យ​សមត្ថភាព​​ផ្ដោត​របស់​ភ្នែក​ប្រសើរ​ជាង​មុន។
៣.​ ម៉ាស្សា​ភ្នែក​នឹង​បាតដៃ
ចំណុច ​ចុងក្រោយ​ក្នុង​ការ​ថែរក្សា​ភ្នែក​គឺ ​ការ​ម៉ាស្សា​ភ្នែក​នឹង​បាតដៃ។ ​​នេះ​គឺ​ជា​ វិធី​យូហ្គា​មួយ​បែប​ដែល​ល្អ​ចំពោះ​សុខភាព​ភ្នែក។ ​​វិធីសាស្ត្រ​ម៉ាស្សា​គឺ​ងាយៗ។ ​ដំបូង​ អ្នក​ត្រូវ​ត្រដុស​បាតដៃ​ទាំង​ពីរ​របស់​អ្នក​ជាមួយ​គ្នា​ឲ្យ​ក្ដៅ។ ​បន្ទាប់​មក​ យក​បាត​ដៃ​​ដែល​ត្រដុស​ហើយ​ទៅ​គ្រប​លើ​ភ្នែក​របស់​អ្នក ​​ហើយ​ដកដង្ហើម​ឲ្យ​វែងៗ ​សម្រាក​ប្រហែល​ ៣០ ​វិនាទី។ ​​បើ​ទោះ​ជា​នេះ​ជា​ការ​សម្រាក​រយៈពេល​ខ្លី​ក៏​ដោយ​ ក៏​វា​នឹង​ធ្វើ​ឲ្យ​​ភ្នែក​អ្នក​ស្រស់បស់​ជាង​មុន​ដែរ។

ទឹក​អង្ករ​ ជួយ​ឲ្យ​ស្បែក​អ្នក​ស​បែប​ធម្មជាតិ!

អង្ករ ជា​អាហារ​សម្បូរ​អាមីដុង​ចាំបាច់​សម្រាប់​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​ដែល​ មិន​អាច​ខ្វះ​បាន។ ស្រូវ​ក្លាយ​ជា​អង្ករ អង្ករ​ក្លាយ​ជា​បាយ សុទ្ធ​តែ​​មាន​អត្ថប្រយោជន៍​ដល់​ជីវិត​មនុស្ស​សត្វ​លោក​ទាំង​អស់។ តួយ៉ាង ស្រូវ​ជា​ចំណី​សម្រាប់ មាន់… ហើយ​បាយ សម្រាប់​ចម្អែត​ក្រពះ និង​ផ្ដល់​ថាមពល​ដល់​មនុស្ស។
អ្វី ​ដែល​ពិសេស​ទៅ​ទៀត​នោះ គឺ​ទឹក​អង្ករ​ដែល​យើង​លាង​ជម្រះ​មុន​ពេល​ដាំ​បាយ ក៏​ផ្ដល់​គុណសម្បត្តិ​យ៉ាង​ធំ​ធេង​ដល់​អ្នក​ផង​ដែរ។ អីចឹង ប្រិយមិត្ត​ដឹង​ទេ​ថា ទឹក​អង្ករ​ល្អ​យ៉ាង​ម៉េច​ខ្លះ?
ការ​ពិត​ទៅ ដើម​ចម​នៃ​ការ​ទាញ​យក​ប្រយោជន៍​ពី​ទឹក​អង្ករ​នេះ មាន​ប្រភព​ចេញ​ពី​មិត្ត​នារីៗ​ជប៉ុន​តែ​ម្ដង ជា​ពិសេស​កសិករ​ជប៉ុន​​។ ​​ទឹក​​អង្ករ​​​ផ្ដល់​សារៈ​ប្រយោជន៍ ដូច​ជា៖
១. មាន​សារធាតុ​ប្រឆាំង​នឹង​ជាតិ​ពុល​ដែល​មាន​នៅ​នឹង​ស្បែក និង​ការពារ​ជំងឺ​ស្បែក
២. ជួយ​ដាស់ ឬ​បង្កើត​កោសិកា​ថ្មី​លើ​ស្បែក​ដែល​ងាប់
៣. មាន​សារធាតុ ​ដែល​ជួយ​បំប៉ន​ដល់​ពណ៌​ស្បែក​មុខ​កាន់​តែ​ស និង​អាច​ឲ្យ​ស្បែក​ការពារ​ នឹង​កាំរស្មី​អ៊ុលត្រា​ប៊ីយ៉ូឡេតរបស់​ព្រះ​អាទិត្យ​បាន។ មូលហេតុ​នេះ ទើប​កសិករ​ជប៉ុន ប្រើ​ទឹក​អង្ករ​លាង​ស្បែក​ខ្លួន មុន​ពេល​ចុះ​ស្រែ ឬ​ចម្ការ។
៤. មាន​វីតាមីន E (ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ) ដែល​ជួយ​ឲ្យ​ស្បែក​កាន់​តែ​ទន់​ល្មើយ តឹង និង​ក្មេង​ជាង​វ័យ។
វិធី​ប្រើ៖
១. ត្រង​យក​ទឹក​អង្ករ​ដែល​លាង​ពេល​ដាំ​បាយ​ជា​ប្រចាំ​ថ្ងៃ ដាក់​ក្នុង​កូន​ចាន​ចង្កឹះ ឬ​ដប។
២. យក​ទឹក​អង្ករ​ដែល​ត្រង​បាន ទៅ​ដាក់​ក្លា​សេ​ក្នុង​ទូទឹកកក​ឲ្យ​ត្រជាក់។
៣. មុន​ពេល​លុប​លាង​មុខ អ្នក​ត្រូវ​លាង​មុខ​នឹង​ទឹក​ធម្មតា​ឲ្យ​ជ្រះ​ដី​ធូលី​ស្អាត​សិន។ បន្ទាប់មក យក​កូន​កន្សែង​ស្អាត​ជ្រលក់​ទឹក​អង្ករ​ត្រជាក់ និង​ពួត​បន្តិច មក​ជូត​លើ​ផ្ទៃ​មុខ​ថ្នមៗ​មួយ​សន្ទុះ។ អ្នក​អាច​ទុក​ឲ្យ​ទឹក​អង្ករ​ជាប់​លើ​ផ្ទៃ​មុខ​ស្ងួត​ដោយ​ខ្លួន​ឯង​ក៏​បាន ឬ​ក៏​យក​កន្សែង​ស្ងួត​ជូត​ក៏​បាន។ ធ្វើ​ដូច​នេះ​ជាតិ​ខ្លាញ់​ជាប់​នឹង​ផ្ទៃ​នឹង​មុខ​អ្នក នឹង​អស់​ជា​មិន​ខាន។
មួយ​ថ្ងៃ​លាង​ពីរ​ដង គឺ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ធានា​ថា ក្នុង​រយៈពេល ១ ខែ នោះ​អ្នក​នឹងដឹង​​លទ្ធផល​ជា​មិន​ខាន។
នេះ ​ជា​វិធី​បែប​ធម្មជាតិ​មួយ​ប្រភេទ​ដែល​ជួយ​រក្សា​ស្បែក​មុខ​អ្នក​បាន ជាជាង​ការ​ប្រើ​ឡេ​ដែល​មាន​​សារធាតុ​គីមី​មក​លុប​លាង​មុខ​ដែល​ផ្ទុយ​ទៅ​វិញ បំផ្លាញ​ស្បែក​ខ្លួន​ឯង​នា​ពេល​អនាគត។

No comments:

Post a Comment