ស្នេហា​ និង​ សិក្សា

ខ្ញុំណាតសុនីន និយាយអំពី​ ការសិក្សានៅ H​TC

កាលពីមុន ខ្ញុំមិនដែលស្គាល់ពាក្សថា Internet ជាអ្វីទេ។ ខ្ញុំគ្រាន់តែដឹងថាពាក្ស Internet ជាប្រព័ន្ឋសំខាន់ម្យ៉ាង ប៉ុន្តែខ្ញុំមិនដឹងថាវាមានសារសំខាន់អ្វីទេ។ ឥឡូវខ្ញុំបានយល់អំពី Internet​
យ៉ាងច្បាស់ វាគីជាប្រពន័្ឋម្យ៉ាងដែលយើងអាចមើលពណ៏មានក្នុង​ប្រទេសនិងក្រៅ​ប្រទេស​ និង អាចមើលអ្វីបានគ្រប់យ៉ាង​ និងអាចស្វែងរកអ្វីៗផ្សេងទៀតយ៉ាងច្រើនពីប្រព័ន្ធInternet។ ចំនេះទាំងអស់នេះគឺខ្ញុំបានសិក្សាពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាល សង្ឃឹមសំរាប់ការអប់រំ។ ខ្ញុំបានរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល សង្ឃឹម សំរាប់ការអប់រំ រយះពេល​ 3ខែ គឺមុខវិជ្ជា English,Computer and Internet គឺចាប់ពីដើមថ្ងៃទី16 ខែ05 ឆ្នាំ២០13 រហូតដល់ថ្ងៃទី30 ខែ08 ឆ្នាំ២០១3។​​ ជាចុងក្រោយខ្ញុំសូមអគុណដល់នាយកសាលាHTCនិងលោកគ្រូអ្នកគ្រូទាំងអស់ដែលបានបង្រៀនខ្ញុំ
សូមអោយ ជួបតែសេចក្តីសុខ និងមានសុខភាពល្អ ជំនះគ្រប់ឧបសគ្គ។ http://www.natsonin87.blogspot.com

      ស្នេហា និង​ការសិក្សា
មាន​​យុវវ័យ​ច្រើន​ណាស់​កំពង់​តែ​ប្រឡូក​និង​ស្នេហា ដោយ​មិន​គិត​អំពី​ការសិក្សា​ហើយ ខ្ញុំ​គិត​ថា​យុវវ័យ​ទាំង​អស់​គួរ​តែ​កុំ​អាល​គិត​អំពី​បញ្ហា​នេះ អី​គឺ​គួរតែទុក​មួយ​ឡែក សិន​ទៅ​ ពី​ព្រោះ​យើង​ជា​យុវវ័យ​​កំពង់​តែ​សិក្សា​ដើម្បី​អនាគត ។ មាន​អ្នកណាខ្លះទៀតពេលដែលមានស្នេហាធ្វើអោយគាត់ បាត់បង់ ការសិក្សា ។ខ្ញុំ​សង្ឃឹម​ថា​សមាជិក​ Gmail ទាំងអស់​ប្រាកដ​ជា​និង​មាន​គំនិត​ល្អ​ៗ​បន្ថែម​នៅ​លើ​អត្ថបទ​នេះ​ជា​មិន​ខាន ។​

១២យ៉ាងដែលបុរសគួរដឹងមុនពេលស្រលាញ់ស្រី
១ នាងចំណាយពេលយូរៗលើការតុបតែងខ្លួនដែលអ្នកត្រូវ
ចំណាយពេលរង់ចាំ។
២ នាងជជីកសួររឿងផ្ទាល់ខ្លួនរបស់អ្នក។
៣ នាងប្រច័ណ្ឌអ្នកតែមិនព្រមសារភាព។
៤ នាងចង់បានកាដូក្នុងថ្ងៃជួបមុខគ្នាដំបូង។
៥​ ពេលនាងខឹងកុំខ្លាចក្នុងការទូរស័ព្ទទៅច្រើនដង
ទោះនាងមិនលើកក៏ដោយព្រោះថានាងចូលចិត្តរបៀបនេះ។
៦ កុំភ្លេចរកចំណុចល្អដែល នាងមានដើម្បីនិយាយសរសើរនាងហើយនាង
នឹងដេកញញឹមនឹកដល់ អ្នក។
៧ កុំសួរនាំ នាងពីសង្សារចាស់។
៨ កុំនិយាយរំលឹកពី សង្សារចាស់របស់អ្នក។
៩ កុំស្គាល់ភ្លាម អួតពីស្ថានភាពហិរញ្ញវត្ថុអ្នកភ្លែតទុកអោយ
នាងដឹងខ្លួនឯងល្អ ជាង។
១០ កុំបន្តុះបង្អាប់បុរសដទៃចំពោះមុខនាងរឺនិយាយ
អាក្រក់ពីស្រីណាម្នាក់។
១១ កុំនិយាយពាក្យ ថាស្រលាញ់ងាយៗពេករហូតទាល់តែប្រាកដថានាង
កំពុងត្រូវការពាក្យនោះ។
១២ ឧស្សាហ៍បង្ហាញខ្លួនស្ងាត់ៗអោយនាងភ្ញាក់ផ្អើល
ក្នុងឱកាសពិសេសនានា។

នារី១០យ៉ាងដែលអ្នកត្រូវរត់គេច
១ ស្គាល់មិត្តអ្នកមុនហើយផ្ញើសារមកទាក់ទងអ្នកទៀត។
២ នាងខ្មាស់គេពេលយួរកន្ត្រកទៅទិញម្ហូប។
៣ នាងសុខចិត្តប្រមូលប្រាក់ចំណូលទំាងអស់ទៅចំណាយ
លើការថែសម្ផស្ស។
៤ នាងមិនចេញពីផ្ទះទេបើមិនបានតែងខ្លួនដល់ថ្នាក់ស៊ី
ដាច់គេដាច់ឯង។
៥ នាងធ្វើភ្នែកប៉ប្រឹមនិងម្ញិកម្ញ៉ក់ពេលឃើញប្រុសអ្នក
មានមកដល់។
៦ នាងអាចអូសទាញបានដោយសម្ភារៈម៉ាកថ្លៃៗ។
៧ អោយធ្វើអីក៏ធ្វើពេលដែលអ្នកមានប្រាក់។
៨ នាងមិនដែលគិតរឺត្រៀមលក្ខណៈសំរាប់ធ្វើម្តាយទេ
(ខ្លាចខូចរាង ខ្លាចចាស់ ខ្លាចលែងមានបុរសចែចង់)។
៩ នាងគ្មានធម៌មេត្តាមានៈចងគំនុំ។
១០ នាងញៀនល្បែង។
បាទក្នុងចំណោមនារីខាងលើមុខតែមាននារីភាគច្រើន
ដែលមានរូបសំរស់ស្រស់ស្អាតរហូតដល់ថ្នាក់អ្នកមិន
តាមមើលមិនបានដោយសារនាងមិនចូលចិត្តការងារ
ផ្ទះទេហើយចំណាយពេលស្ទើរទំាងអស់នៅមុខ
កញ្ចក់និងហាងនានា។តែកាត់ចិត្តទៅសុភាពបុរសបើ
អ្នកមិនចង់យំដោយសារនាង!

៣ចំណុចជួយឲ្យអ្នកស្អប់គេ
នៅពេលខ្លះអ្នកនិងមិត្តប្រុសមានអារម្មណ៍មិនត្រូវគ្នាប្រហែល
ជាមកពីអ្នកបានដឹងថាគេប្រើស្ទីលចំពោះស្រីផ្សេងដូចជាធ្វើចំពោះ
អ្នកកាលពីម្សិលមិញហើយ។ បញ្ហានេះធ្វើឲ្យអ្នកមានបំណងចង់
ស្អប់គេម្នាក់នោះ ប៉ុន្តែអ្នកនៅមានអារម្មណ៍ចូលចិត្តគេនៅឡើយ។
 សប្បាយ មានវិធី3យ៉ាងអាចជួយមិត្តយុវវ័ យបាន៖
1. គិត ៖សុភាពនារីគួរតែសួរខ្លួនឯងថា អ្នកចូលចិត្តគេទេ? ប្រហែលជាហេតុផលដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្អប់គេ
ព្រោះអ្នកដឹងយ៉ាងច្បាស់ថាអ្នកមិនគួរចូលចិត្តគេទេដឹង។
ករណីនេះអាចមកពីគាត់មិនស័ក្តិសមនិងអ្នក ឬចំពោះ
ទង្វើខ្លះរបស់គាត់ ឬក៏គាត់មានវ័យចាស់ពេកសំរាប់អ្នកឬ
មានហេតុផលជាច្រើនទៀត។គិតអំពើចំណុចអវិជ្ជមានថា
ហេតុអ្វីបានជាអ្នកមិនអាចមានទំនាក់ទំនងល្អប្រសើជាមួយគេ
 ដូច្នេះអ្នកមិនគួរខាត ពេលវេលារបស់អ្នកនឹងអ្វីដែលអ្នកគិតថា
វាមិនទៅមុខ មិនទៅរួចនោះទេ។
2. សំរេចចិត្ត៖ ហេតុអ្វី បានជា អ្នកចងស្អប់គេ? ស្វែងរកកំហុស
របស់គេ។ ប្រសិនបើគាត់ធ្វើល្អជាមួយអ្នកត្រឹមតែពីរបីថ្ងៃដំបូង
បន្ទាប់មកក៏មិនរវល់ជាមួយអ្នកសូម្បីតែទូរសព្ទ័មករកឬក៏គាត់
គ្រាន់តែជាមនុស្សពូកែកុហក អ្នកតែងតែឈ្លោះគ្នាជាមួយគាត់
ជារៀងងរាល់ពេលដែលអ្នកមិនបានបំពេញបំណងរបស់គេនោះ
អ្នកគួតែបោះបង់គាត់ចោលតែម្តងទៅ។ អ្នកគ្មានភាពចាំបាច់ត្រូវចំណាយពេលវេលារបស់អ្នកលើបុរស
បែបនេះទេ។
3. បើសិនជាគាត់ព្យាយាមមកក្បែរ អ្នកគួរតែចេញឲ្យឆ្ងាយ៖
 ប្រសិនបើគេបបួលអ្នកទៅញំាបាយ ឬក៏ព្យាយាមសំរបសំរួល
ឲ្យត្រូវគ្នាវិញនោះ អ្នកគួតែបដិសេធពីព្រោះបើអ្នកផ្តល់ឱកាសគេខ្លួន សុភាពនារីនឹងមិនអាចស្អប់គេបានទេ៕

១០ចំនុចពេលបុរសមានសង្សារ!
នៅពេលស្រលាញ់នារីម្នាក់ដោយស្មោះអ្នករមែងស្រមៃទៅដល់
ថ្ងៃរៀបការជាមួយនាងមែនទេ?ប៉ុន្តែទន្ទឹមនឹងនោះអ្នកចំណាយ
ពេលមួយថ្ងៃៗនឹកដល់នាងស្ទើរភ្លេចដកដង្ហើម។តើនេះជាប្រការ
ត្រឹមត្រូវទេ?ដើម្បីអោយស្នេហាអ្នកបានសមបំណងអ្នកមិនគួរ
គ្រាន់តែដេកអោបខ្នើយស្រមៃដល់នាងរឹនាំនាងចំណាយ
ប្រាក់អស់ៗដើរលេងតែប៉ុណ្ណោះទេ។មធ្យោបាយខាងក្រោមនេះ
ទំនងជាអាចជួយអោយស្នេហាអ្នកអាចឈានដល់មង្គលការបាន។
១ យកពេលទំនេរដែលធ្លាប់ដេកនឹកនាងទៅជាពេលខិត
ខំធ្វើការទ្វេរដើម្បីរកប្រាក់រឹក៏ផ្ចិតផ្ចង់លើការងារដើម្បីបាន
ឡើងថានៈតួនាទីវិញប្រសើរជាង។
២ ខំសិក្សាជំនាញរឺមុខរបរថ្មីដែលនាំមកនូវស្ថានភាព
ហិរញ្ញវត្ថុមាំទាំ។
៣ ប្រើការនឹករលឹកនាងអោយទៅជាកំលាំងចិត្តសំរាប់ចាប់ផ្តើម
សាកល្បងការងារលំបាកៗ។
៤ កាត់បន្ថយការដើរលេងទៅតាមពាក្យ”ស្រលាញ់កុំទៅញឹកពេល
រលឹកសឹមទៅម្តងៗ”។
៥ ធ្វើផែនការសន្សំប្រាក់តែគួររក្សាទុកខ្លួនឯង។
៦ កាត់បន្ថយការចំណាយគ្មានប្រយោជន៍។
៧ ហាត់ប្រាណអោយមានសុខភាពល្អព្រោះទោះស្រលាញ់
អ្នកប៉ុណ្ណានាងនឹងមិនប្រថុយរៀបការជាមួយបុរសទន់ខ្សោយម្នាក់ទេ។
៨ ពិភាក្សាជាមួយអ្នកមានគ្រួសាររួចដើម្បីសិក្សាពីអ្វីដែល
មនុស្សនៅលីវមិនធ្លាប់ដឹង។
៩ នាំនាងអោយអ្នកផ្ទះអ្នកស្គាល់និងព្យាយាមចូលជិតក្រុម
គ្រួសារនាងវិញ។
១០ ផ្លាស់ប្តូរចំនុចអវិជ្ជមានក្នុងខ្លួនអ្នកនិងពិភកសាជាមួយ
នាងត្រង់ៗ។

គួរមានសង្សាក្នុងវ័យសិក្សាទេ!
មិនមានអ្វីត្រូវស្មុគស្មាញទេគ្រាន់តែឆ្លើយនឹងសំនួរខាងក្រោមទៅ!
១ តើSMSពេលយប់រំខានដល់ការងារផ្ទះដែលគ្រូដាក់អោយទេ?
២ បើអ្នកចង់ជួបគ្នាតើអ្នកអាចធ្វើយ៉ាងណាមិនអោយរំខាន
ដល់ម៉ោងរៀនទេ?
៣ បើក្រុមគ្រួសារអ្នកដឹងតើអ្នកនឹងដោះស្រាយដោយរបៀបណា?
៤ តើការចាយវាយក្នុងពេលជួបជាមួយសង្សាអ្នកណាជា
អ្នករ៉ាប់រង?
៥ ប្រសិនក្នុងករណីស្នេហាមានវិបត្តិតើអ្នកអាចរក្សាលទ្ធផល
ការសិក្សាបានល្អដែរទេ?
៦ តើអ្នកមានជំនឿចិត្តប៉ុន្មានភាគរយថាស្នេហាក្នុងរយៈកាលនេះ
អាចឈានដល់អាពាហ៍ពិពាហ៍បាន?
៧ តើអ្នកអាចការពារខ្លួនពីការរួមភេទមុនចំណងអាពាហ៍ពិពាហ៍
បានទេ?
ដោយវិធីណា?
៨ តើអ្នកទទួលខុសត្រូវបែបណាពេលដែលប្អូនៗអ្នកចង់យក
តំរាប់តាម?
បើឆ្លើយនឹងសំនួរទាំងនេះរួចហើយអ្នកអាចធ្វើការសំរេចចិត្តដោយ
ខ្លួនឯងបានហើយ។

បុរស៦យ៉ាងដែលអ្នកមិនគួរស្រលាញ់
ជាការពិតដែលថាស្នេហាគ្មានលក្ខខណ្ឌទេ។អ្នកអាចស្រលាញ់
បុរសណាម្នាក់ដោយគ្រាន់តែមើលឃើញពីចំនុចទាក់ទាញណា
មួយហើយបំភ្លេចគុណវិបត្តិទំាងពួងរបស់គេ។ប៉ុន្តែបុរសប្រាំមួយ
ប្រភេទខាងក្រោមនេះអ្នកគួរពិចារណាអោយបាន១០០ដងមុនពេលសំរេចចិត្តប្រគល់ជីវិតអោយទៅគេ។
១ ប្រភេទប្រើសំលៀកបំពាក់ទំនើបនិងមានតំលៃ៖
ប្រសិនបើគេជាកូនអ្នកមានដែលអ្នកប្រាកដថារៀបការហើយមាន
ប្រាក់ក្រាលខ្នងនោះអ្នកទទួលយកគេចុះតែប្រសិនបើមិនដូច្នោះទេ
អ្នកនឹងត្រូវរកស៊ីកោងខ្នងចិញ្ចឹមគ្រួសារព្រោះបុរសប្រភេទនេះនឹង
ចំណាយប្រាក់ចំណូលទំាងអស់របស់គេទៅលើសំលៀកបំពាក់
ទាំងនោះ។
២ ប្រភេទងប់ងល់និងរូបរាងខ្លួនឯង ៖
អ្នកប្រហែលមិនចង់បានប្តីដែលបើកភ្នែកពេលណាគ្រវីខ្លួនតែ
ជុំវិញកញ្ចក់ពិនិត្យឆ្លុះ រាងកាយហើយទុកការងារថែរក្សាកូនអោយ
អ្នករ៉ាប់រងតែឯងទេមែនទេ?បើដូច្នេះបំភ្លេចពួកគេចោលទៅ!
៣ ប្រភេទគេងអោបម្តាយ៖
ប្រសិនបើអ្នកមិនចង់មានឈ្មោះ”ម៉េម៉ាយ“ទេចូរស្វែងរកបុរស
ផ្សេងទៀតទៅចុះព្រោះបុរសដែលស្តាប់ម្តាយគ្រប់ម៉ាត់រហូតដល់
បាត់បង់ភាពជាមេគ្រួសារនោះនឹងមិនទទួលខុសត្រូវចំពោះ
អនាគតអ្នកនឹងកូនៗឡើយ។
៤ ប្រភេទលេងល្បែងស៊ីសងកុំជឿអោយសោះថាគេនឹងកែខ្លួន។
៥ ប្រភេទប្រច័ណ្ឌក្រពុលមុខ៖នៅពេលដែលសេពគប់គ្នាដំបូងៗ
ឃើញថាគេជាមនុស្សប្រច័ណ្ឌមិនទុកមុខដោយសារគេមានប្រវត្តិ
គ្រួសារដែលមានគំរូពីភាពសាហាយស្មន់រឹមានអារម្មណ៍មិនប្រក្រតី
ខុសពីប្រុសធម្មតាទោះបីស្បែស្បថយ៉ាងណាអ្នកមិនត្រូវជឿគេ
ឡើយព្រោះប្រសិនបើបន្តរួមជីវិតជាមួយគេថ្ងៃណាមួយអ្នកនឹង
ក្លាយជាជនរងគ្រោះ។
៦ ប្រភេទបុរសរកស៊ីធំអូខេ!បើគ្រាន់តែអ្នកចង់ចាយប្រាក់គេប៉ុន្តែ
ប្រសិនបើនិយាយពីស្នេហាអ្នកគិតទេថាបុរសអ្នកមានទំាងនោះ
\នឹងក្លាយជាប្តីល្អ? តើមានស្រីស្អាតប៉ុន្មាននាក់ដែលពួកគេបានជួប? អ្នកគិតថាអ្នកអស្ចារ្យលើសពីនារីទំាងនោះរឺ?ការស្ទង់មតិមួយរក
ឃើញកាលពីឆ្នាំ២០០១ថាបុរសអ្នកមានទំាំងឡាយរៀបការជា
មួយស្រីៗដោយផ្អែកលើហេតុផលសំខាន់៣។មួយគឺនាងមកពីគ្រួសារអ្នកនយោបាយដែលអាចជាបង្អែក
សំរាប់មុខជំនួញរបស់គេ។ពីរនាងមានហុងស៊ុយល្អសំរាប់ជតា
រកស៊ីរបស់គេនិងហេតុផលទី៣គឺនាងជានារីដែលគេអាចបង្អួត
ភ្នែកដៃគូរប្រជែងផ្សេងទៀតអោយស្ញប់ស្ញែងបាន។
បំភ្លេចពួកគេទៅចុះមិត្តនារី! ស្វែងរកសុភាពបុរសដែលសក្តិសម
ជាមិត្ត១០០ឆ្នាំវិញណ៎ា!

នាងកំពុងបោកប្រាស់អ្នកឬអត់?
ពេលខ្លះស្នេហាអាចនឹងបាក់បែកដោយសារខ្វះភាពជឿជាក់
គ្នាប៉ុន្តែមានចំនុចមួយចំនួនដែលអ្នកគួរយកចិត្តទុកដាក់ដើម្បី
អាចដឹងថាតើមិត្តស្រីរបស់អ្នកស្មោះត្រង់នឹងអ្នកមែនរឺយ៉ាងណា?ហើយចំនុចមួយចំនួនខាងក្រោមនេះគឺបានមកពីអ្នកដែលមាន
បទពិសោធន៍ត្រូវមិត្តស្រីបោកប្រាស់តែប៉ុណ្ណោះ។
១. តើនាងចំនាយពេលវេលាជាមួយអ្នកកាន់តែតិចជាងមុនដែរទេ? តើនាងទើបនឹងជួបមិត្តថ្មីៗដែលនៅកំលោះដែរទេ?
២. និយាយថា“បងស្រលាញ់អូន”ទៅកាន់នាងហើយចាំមើលថា
នាងមាននិយាយពាក្យនេះមកអ្នកវិញទេ? ចូរចាប់កាន់ដៃរបស់
នាង។ តើនាងមានបានដកដៃចេញទេ? តើនាងមានអារម្មណ៍ដូច
ជាភ័យឬទេ? សញ្ញាទាំងអស់នេះអាចជាតំរុយមួយ។
៣. ស៊ើបតាមរយៈមិត្តភក្តិនាង អ្នកនឹងទទួលបានតំរុយថែម
ទៀតតែកុំភ្លាត់សួរថា “តើនាងមានទំនាក់ទំនងពិសេសជា
មួយប្រុសណាឬទេ?” ។ ចូរកត់សំគាល់ពីអាកប្បកិរិយាមិត្ត
ភក្តិនាងថា តើពួកគេរារែកទេនៅពេលដែលអ្នកសួរអំពីនាង?
៤. ចូរសាកល្បងសួរនាងពីរឿងផ្សេងៗទាក់ទងនិងបុរសដែល
អ្នកគិតថាសង្ស័យ។ បើនាងឆ្លើយដោយស្ទាក់ស្ទើរឬការពារ
គេឬមួយឆ្លើយមិនស៊ីនឹងពេលមុននេះជាឪកាសរបស់អ្នកក្នុង
ការតាមដានយកចិត្តទុកដាក់លើបុរសម្នាក់នោះ។
៥. ដូចពាក្យចាស់ពោលថា “ធ្លាប់បោកបានម្តង ញ៉ាមបោករហូត”។ តើនាងធ្លាប់មានប្រវត្តិបោកប្រាស់បុរសណាពីមុនទេ? បើធ្លាប់នោះឪកាសដែលនាងអាចនឹងបោកអ្នកគឺមាន២.៥ដង
ជាងនារីដែលមិនធ្លាប់បោក។ ចូរប្រយ័ត្ននារីប្រភេទនេះ។
៦. ប្រមូលបានភស្តុតាងជារឿងល្អសំរាប់បង្ហាញពេលនាងព្យា
យាមដោះសារ។
៧.ប្រសិនបើអ្នករកឃើញថានាងបោកមែនត្រូវធ្វើការពិភាក្សា
ត្រង់ៗជាមួយនាង។ បើសិននាងមានការអៀនខ្មាស ភ្ញាក់ខ្លួននិងសោកស្តាយពីទង្វើរបស់ខ្លួនគួរអធ្យាស្រ័យដល់នាងទៅ។ ប៉ុន្តែបើនាងហាក់ដូចជាមិនខ្វល់អ្នកមិនត្រូវតស៊ូទៀតទេ។

៥ចំនុចដើម្បីមិត្តភាពអមតៈ
តើអ្នកចង់ក្លាយជាមិត្តដ៏ល្អម្នាក់ដែរឬទេ? សប្បាយ Web
សូមលើកយក ៥ចំនុចដើម្បីអោយអ្នកក្លាយជាមិត្តល្អ
កម្ររកបាន ព្រមទាំងរឹតចំណងមិត្តភាពរបស់អ្នកអោយ
នៅស្ថិតឋេរអមតៈរហូតទៅ៖
១. ត្រូវមានវត្តមានអ្នកមិនថាពេលកើតទុក្ខ រឺពេលសប្បាយ
រីករាយ : ក្នុងនាមជាមិត្តល្អមិនត្រូវមានវត្តមានតែពេលដែល
សប្បាយនោះទេ។ អ្នកត្រូវចេះបត់បែនទៅតាមកាលៈទោសៈ
ដែលកើតមានឡើង។ ពេលមានទុក្ខព្រួយមិត្តរបស់អ្នកពិត
ជាត្រូវការជំនួយមិនថាកំលាំងកាយ កំលាំងចិត្ត រឺសំភារៈ
ឡើយពីអ្នកដ៏ទៃណាស់ ជាពិសេសពីមិត្តភក្តិរបស់ខ្លួន។ ដូចពាក្យមួយឃ្លារបស់ខ្មែរយើងបានពោលថា”ជួយគ្នា
ក្នុងគ្រាក្រ”។
២. កុំដើរតួជាទីពីរ: ដើម្បីរក្សាទំនាក់ទំនងមិត្តល្អ ចូរព្យាយាម
ទាក់ទងទៅគេអោយបានមុនដូចជាផ្ញើរសាររឺទូរស័ព្ទទៅសួរ
សុខទុក្ខគេអោយបានមុននិងទៀងទាត់។ ការធ្វើបែបនេះមិន
មែនមានន័យថា អ្នកចង់ធ្វើជាតួឯកនោះទេគឺគ្រាន់តែចង់
ចង្ហាញពីការនឹករលឹកដល់គេអោយបានមុនតែប៉ុណ្ណោះ។
៣. គោរពពេលវេលា : នៅពេលមានការណាត់ជួប ពិធីជប់លាងម្តងៗត្រូវតែព្យាយាមទៅអោយទាន់ពេល
វេលាប្រសិនបើគ្មានរវល់អ្វីនោះ។ កុំអោយគេរង់ចាំយើង
 ប្រសិនបើអ្នកមានទំលាប់បែបនេះនោះ មិត្តភក្តិរបស់អ្នក
ប្រាកដជាមានការធុញទ្រាន់នឹងអ្នកជាក់
ជាមិនខានទោះបីជាគេមិននិយាយចេញមកក៏ដោយ។
៤. កុំមានចិត្តលាក់លៀម និងច្រណែនឈ្នានីស : អ្នកត្រូវបង្ហាញពីទឹកចិត្តសប្បាយសោមនស្សនៅពេល
ដែលមិត្តភក្តិរបស់ខ្លួនទទួលបានជោគជ័យក្នុងរឿងអ្វីមួយ អ្នកមិនត្រូវមានចិត្តច្រណែននឹងគេនោះទេ។ ទោះបីជា
មានរឿងអ្វីក៏ដោយត្រូវព្យាយាមលាតត្រដាង
ទឹកចិត្តរបស់អ្នកអោយគេបានឃើញ មានន័យថាទោះ
 បីជាអ្នកមានបញ្ហាផ្ទាល់ខ្លួនក្តី មានការអាក់អន់ស្រពន់ចិត្ត
នឹងរូបគេក្តីត្រូវនិយាយត្រង់ទៅត្រង់មក។
៥. កុំនិយាយដើម : អ្នកមិនមែនជាតួក្នុងរឿងភាពយន្តនោះទេ ដែលតម្រូវអោយអ្នកត្រូវដើរនិយាយចាក់រុក ឆ្កឹសឆ្កៀលអ្នក
ដ៏ទៃនោះ។ ទុកមាត់អោយទំនេរកុំយកពេលទំនេរ
របស់ខ្លួនទៅនិយាយរឿងអាក្រក់ៗរបស់អ្នកដ៏ធ្វើអ្វី។
ប្រសិនបើប្រិយមិត្តទាំងអស់គ្នាចង់ក្លាយជាមិត្តដ៏ល្អកម្រ
រកបាននោះ សូមសាកល្បងប្រណិបត្តិតាមវិធីសាស្រ្តរបស់
សប្បាយសាកមើល។ សូមធានាថាអ្នកនឹងទទួលបាន
លទ្ធផលក្នុងរយៈពេលដ៏ខ្លីហើយអ្នកនឹងអាចរក្សាទំនាក់ទំនង
របស់អ្នករហូតដល់ចាស់សក់ស្កូវជាក់ជាមិនខានឡើយ៕

ហេតុអីបុរសខ្លះនិយាយគំរោះគំរើយ?
តើបុរសដែលនិយាយពាក្យគំរោះគំរើយពិតជាគ្មានបេះដូង
មែនរឺប្រហែលជាមិនពិតដូច្នេះទេអោយតែជាមនុស្សគឺសុទ្ធ
តែមានបេះដូង។ប៉ុន្តែមានហេតុផលមួយចំនួនដែលបង្ខំអោយ
គេត្រូវនិយាយគំរោះគំរើយ។ចូរសាកល្បងសង្កេតពីហេតុផល
មួយចំនួននេះ៖
១ គេអៀនទើបធ្វើជាបន្លប់ដោយពាក្យគំរោះគំរើយ។
២ គេខឹងដែលអ្នកទៅរាក់ទាក់បុរសផ្សេង។
៣ គេមានការទទួលខុសត្រូវធ្ងន់ពេកដែលធ្វើអោយមានចរិតជា
អ្នកដឹកនាំបញ្ជា។
៤ គេមានកំហឹងចំពោះស្រីៗព្រោះធ្លាប់ខូចចិត្ត។
៥ គេមិនចេះនិយាយផ្អែមល្ហែម។
៦ គេរស់ក្នុងគ្រួសារដែលមានទំលាប់និយាយបែបនេះ។
៧ គេយល់ថាអ្នកយល់ចិត្តគេនិងមិនប្រកាន់ទេ។
៨ គេមិនចូលចិត្តអ្នក។


1.មនុស្សដែលលួចស្រលាញ់គេមិនដឹងខ្លួន មិនខុសពីលេង
បិទពួនជាមួយរូប ចំលាក់នោះទេ។
2.មនុស្សដែលសប្បាយឈឺចាប់ដោយសេចក្ដីស្នេហាតែង
រៀងចាលនឹងសេចក្ដីស្នេហានោះជាពុំខាន។
3.អ្នកដែលពុំទាន់មានវិប្បដិសារីក្នុងរឿងស្នេហាតែងតែព្យា
យាមចង់ស្គាល់រស់ជាតិនេះ។
4.ឋានសួគ៌ស្នេហ៍របស់បងគឺរាល់អ្វីដែលអូនមាន។
5.បងដឹងទេ! ចំនែកឋានសួគ៌របស់អូនការបបោសអង្អែលរបស់
បងនោះហើយ។
6.ពេលខ្លះ មានតែសេចក្ដីស្នេហាតែមួយគត់ដែលជាកំលាំង
ជំរុញដ៏ខ្លាំងរបស់យុវវ័យ។
7.មនុស្សមិនដែលគិតពីសេចក្ដីស្លាប់ទេ ក្រោយពីជំងឺសេ្នហា
បានជៀតចូលខ្លួន។
8.មនោសញ្ចេនា ជាខឿននៃសេចក្ដីសេ្នហា។
9.សូមស្រលាញ់ខ្ញុំតិចៗ តែសូមអោយបានយូរ។
10.ចូលស្រលាញ់អ្នកដែលស្រលាញ់យើង ព្រោះជាអ្នកដែល
ស្រលាញ់យើងពិតជាសុភមង្គលពិតប្រាកដ។
11.ចូលកុំភ្លេចថា ស្រលាញ់ជាប្រភពនៃទុក្ខ។
12.ស្រ្តីជាភរិយាពូកែធ្វើអោយប្ដីមានភាពតស៊ូដោយភាពអំនត់
13.អាវុធរបស់ស្រ្តីគឺការអប់រំផ្នែកចិត្តសាស្រ្ត សិក្សាតាមរយះ
សង្គមតាមបុគ្គលល្អ។
14.ខ្វះស្នេហាវិញ្ញាណក៏ចេះឈឺចាប់ដែរ។
15.សម្បត្តិដ៏ប្រសើររបស់បេះដូងគឺស្នេហា
16.អ្វីៗអាចដុះរឺ រលាយដោយសេចក្ដីស្នេហា
17.បុរសក្លាហានជាបុរសដែលយល់ពីកិត្តិយសរបស់ស្រ្តី
18.ខ្ញុំជឿថាសេចក្ដីល្អរបស់ខ្ញុំពិតជាអាចយកឈ្នះរូបសម្ហស្ស
របស់អ្នកបាន
19.ទំហំនៃការយល់ចិត្តរបស់បងចំពោះអូនជារង្វាន់ដ៏ពិសិដ្ឋ
សំរាប់អូន។
20.លើលោកយើងនេះគ្មានចំរៀងណាដែលពិរស់ជាងសំលេង
នឹងចង្វាក់បេះដូង នោះទេ។
21.បុរស់បេះដូងមាសជាមនុស្សដែលថែរក្សាក្ដីស្នេហ៍ស្មោះ
លុះអវសាន្តជីវិត។
22.បើជាមនុស្សស្រីចូរកុំធ្វើអោយគេស្អប់
23.ស្នេហ៍ជាវិញាសាដួងចិត្តដែលយំនឹងសើចជាលទ្ធផល
នៃការប្រលង
24.ស្រីល្អជាស្រីគេស្រលាញ់មួយជីវិត
25.ការប្រច័ណ្ទមិនមែនជាហេតុផលល្អដែលបង្ហាញពីការស្រលាញ់
នោះទេតែផ្ទុយទៅវិញគឺការយល់ពីស្ថានភាពប្រាកដរបស់គូជីវិត
ថាតើរាល់ទង្វើទាំងនោះពិតជាផុសចេញពីបេះដូងគេពិតរឺយ៉ាងនោះ(រឺការយកចិត្តទុកដាក់រវាងគ្នានិងគ្នា)។
26.ហេតុអ្វីបានជាខ្ញុំស្រលាញ់គេ?ពីព្រោះខ្ញុំចង់អោយគេនោះជា
របស់ខ្ញុំហើយខ្ញុំជារបស់គេ។
27.សេចក្ដីស្រលាញ់របស់អ្នកពិតជាទុកសែនធំរបស់ខ្ញុំ
ពេលដែលឃ្លាតពីខ្ញុំ។
28.ពេលវេលាដ៏ខ្លីគឺមាននយ័ណាស់សម្រាប់ជួបគ្នារវាងអូន
នឹងបងពេលវេលាតិចតួចនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃ
បានសម្រាប់សេចក្តីស្នេហា។
29.សេចក្ដីស្នេហាជាសុរាដែលបុរស់និងស្ត្រីផឹកមិនចេះឆ្អែត។
30.សម្លរដដែលៗមិនធុញទេសម្រាប់ខ្ញុំបើសម្លរនោះនៅតែមានរស់ជាតិ។
31.ឆ្ងាញ់ មិនចាំបាច់ថាមានរស់ជាតិ គ្រប់មុខទើបថាឆ្ងាញ់នោះទេ។
32.ស្នេហាល្អូកល្អឺនគឺផ្សំឡើងពីចិត្តស្មោះស្មគ្រ័របស់គូស្នេហ៍ទាំងពីរ
ជាចំនង អាពាហ៍ពិពាហ៍រឹងមាំគឺចងភ្ជាប់ដោយកត្តាសេដ្ឋកិច្ច។
33.ការរើសគូស្រកមិនអាស្រ័យលើថ្ងៃខែឆ្នាំកំណើតនោះទេតែ
សំខាន់លើការពិនិត្យមើលពូជពង្ស (ក្រម ង៉ុយ)។
34.ស្រលាញ់កុំទៅញឹក រលឹកទើបទៅម្ដង។
35.ព្រះពុទ្ធមុនពេលត្រាស់ដឹងក៏មានស្នេហាដែរ។
36.ប្រពន្ធជាឧសថទិព្វធ្វើអោយប្ដីមានអាយុវែង។
37.ត្រឹមតែការញញ្ញឹមរបស់អូនក៏អាចធ្វើអោយបងមានអាយុវែងដែរ។
38.ចំរៀងដែលពិរោះគឺជាចំរៀងដែលមានទំនុកបទភ្លេងនិងខ្លឹមសារ
ពិរស់ផងដែរ។
39.ចំនងដ៏រឹងមាំសម្រាប់ចងប្រពន្ធខ្ញុំគឺភក្ដីភាព។

No comments:

Post a Comment