Wednesday, August 28, 2013

ហេតុអ្វីបានជាមនុស្សត្រូវស្ងាប?

ហេតុអ្វីបានជាមនុស្សត្រូវស្ងាប?

មនុស្សយើងម្នាក់ៗ ចេះស្ងាបតាំងពីមិនទាន់កើត ចេញពីផ្ទៃម្តាយ រហូតទៅដល់វ័យ ធ្វើជាជីដូន ជីតា ទួតគេ។ មិនតែប៉ុណ្ណោះ សត្វក៏ចេះស្ងាបដែរ។ ក៏ប៉ុន្តែ ហេតុអ្វីបានជាអ្នកទាំងអស់
នោះចាំបាច់ស្ងាប?គ្មានអ្នកណាដឹងច្បាស់អំពីមូលហេតុរបស់វាឡើយ ទោះជាយ៉ាង
ណាក្តីក៏នៅមានទ្រឹស្តីជាច្រើនដែលនិយាយអំពីមូលហេតុដែលធ្វើឲ្យមនុស្សត្រូវស្ងាប។ មូលហេតុទីមួយនោះគឺនៅពេលដែលយើងមានភាពនឿយហត់ និងមានអារម្មណ៍ធុញ
ថប់ពីព្រោះនៅពេលដែលយើងមានអារម្មណ៍បែបនេះ យើងមិនអាចដកដង្ហើមបានវែង
ដូចជាពេលធម្មតានោះទេ។
 យោងទៅតាមទ្រឹស្តីមួយនេះបានឲ្យដឹងថា ខ្លួនប្រាណរបស់យើងស្រូបយកអុកស៊ីសែន
បានតិចពីព្រោះការដកដង្ហើមរបស់យើងមានការថយចុះ។ដូច្នេះការស្ងាបអាចជួយឲ្យ យើងស្រូបយកអុកស៊ីសែនចូលទៅក្នុងឈាម និងបញ្ជូនឧស្ម័នកាបូនិចចេញពីក្នុង
ឈាម។មួយវិញទៀតការស្ងាបអាចជួយឲ្យយើងគ្រប់គ្រងកម្រិតអុកស៊ីសែន និងឧស្ម័ន
ការបូនិចនៅក្នុងសារពាង្គកាយរបស់យើង។ ការអះអាងមួយនេះស្តាប់ទៅពិតជាល្អខ្លាំង
ណាស់ដោយឡែកការសិក្សាដទៃទៀតបានបង្ហាញថាការស្រូបយកឧស្ម័នអុកស៊ីសែន ច្រើនមិនអាចកាត់បន្ថយការស្ងាបបាននោះទេ។ ដូចគ្នានេះដែរការទទួលយកនូវឧស្ម័ន
កាបូនិចច្រើនក៏មិនមែនធ្វើឲ្យយើងស្ងាបច្រើនដែរ។ អ្នកផ្សេងទៀតជឿជាក់ថាការស្ងាប
អាចជួយឲ្យសួតរបស់យើងមានដំណើរការបានល្អព្រមទាំងមានសុខភាពល្អ។ទោះជា
យ៉ាងណាក្តីក៏នៅមានទ្រឺស្តីមួយទៀតដែលនិយាយអំពី រឿងនេះដោយពូកគេបានលើក
ឡើងថាស្ងាបគឺហាក់បីដូចជាជំងឺឆ្លងមួយប្រភេទដែរ។ ប្រសិនបើអ្នកស្ងាបនៅក្នុងថ្នាក់
អ្នកដទៃដែលនៅក្នុងថ្នាក់នោះក៏ចាប់ផ្តើមស្ងាបតាមអ្នកដែរ។ ជាពិសេសទៀតនោះ
សូម្បីតែអ្នកគិតអំពីរឿងស្ងាបក៏អាចធ្វើឲ្យអ្នកស្ងាបបានដែរ៕

No comments:

Post a Comment